Connect with us

ព័ត៌មានជាតិ

ទីបំផុត! បុគ្គលិក​កាស៊ីណូ​ជិត ២០០​នាក់ បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោយតេស្ត​លទ្ធផល​អវិជ្ជមាន​ទាំងអស់

បានផុស

នៅ

​បុគ្គលិក​កាស៊ីណូ​មួយ នៅក្នុង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ម្នាក់ ត្រូវ​មន្ត្រី​សុខាភិបាល​យក​សំណាក​ធ្វើតេស្ត​រក​ជំងឺ​នេះ​ជា​បន្តបន្ទាប់​ជា​លទ្ធផល​ គឺ​អវិជ្ជមាន​ទាំងអស់ ហើយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ផ្ទះ​វិញ​រៀងៗ​ខ្លួន​វិញ​ហើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក សុខ គឹម​ខុន អភិបាលស្រុក​កំរៀង បាន​ឲ្យ​ដឹង​ថា បុគ្គលិក​ទាំង​ជិត ២០០​នាក់​នោះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ផ្ទះ​វិញ​កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២១ បន្ទាប់ពី​ក្រសួងសុខាភិបាល មិនបាន​រកឃើញថា​ ឆ្លង​ជំងឺ​កូ​វីដ​១៩ ហើយ​សុខភាព​ពួកគេ​មា​នស​ភាពល្អ​ធម្មតា។ លោក​បាន​បន្តថា បច្ចុប្បន្ន​ក្នុងស្រុក​កំរៀង កំពុង​មាន​ពលករ​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​មណ្ឌល​នានា​ក្នុងស្រុក មាន​ប្រមាណ​ជាង ៦០០​នាក់ និង​មាន​ចេញ​ជា​ហូរហែ បន្ទាប់ពី​បាន​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​គ្រប់​ចំនួន​ថ្ងៃ​កំណត់​របស់​ក្រសួងសុខាភិបាល ខណៈ​ការ​ឆ្លង​ដែន​របស់​ពល​ករ​មកពី​ប្រទេស​ថៃ​តាម​ច្រក​នានា ជាប់​ស្រុក​កំរៀង ក្នុង​មួយថ្ងៃ​មាន​ចន្លោះ​៥០​នាក់ ឬ​អាច​ក្រោម​នេះ។

​យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង​បង្ហាញ​ថា កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ មាន​ពលករ​ត្រឡប់​មកពី​ប្រទេស​ថៃ ចូល​តាម​ច្រកព្រំដែន​ជាប់​ខេត្តបាត់ដំបង មាន​ចំនួន ៥៧​នាក់ និង​ចាប់ពី​មានការ​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍​ខេត្ត​សមុទ្រសា​ខន នៃ​ប្រទេស​ថៃ សរុប​ចំនួន៣៤២៣​នាក់ បាន​បញ្ចប់​ច​ត្តា​ឡី​ស័ក​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​ចំនួន ២១៦៣​នាក់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​មណ្ឌល​នានា​ក្នុង​ខេត្ត​ចំនួន ៩៤១​នាក់ បានធ្វើ​សំណាក​សរុប ៣៣១០​នាក់ ខណៈ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ កំពុង​សម្រាកព្យាបាល​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ចំនួន ៩​នាក់ ។​

​គួរ​បញ្ជាក់ថា ចំពោះ​បុគ្គលិក​កាស៊ីណូ​ទាំង​ជិត​២០០​នាក់ ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក និង​បាន​យក​សំណាក​រក​ជំងឺ​កូ​វីដ​១៩​នោះ ព្រោះ​មិត្តភក្តិ​របស់​ពួកគេ​កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ បាន​មកលេង​ក្នុង​ពិធីជប់លៀង​មួយ បាន​ប៉ះពាល់​គ្នា​ដោយផ្ទាល់ និង​ដោយ​ប្រយោល ហើយ​មិត្តភក្តិ​ម្នាក់​នោះ ត្រូវបាន​ក្រសួងសុខាភិបាល​រកឃើញ​ថា មាន​វិជ្ជមាន​កូ​វីដ​១៩ ក្នុងអំឡុង​ដើមខែ​មករា ឆ្នាំ​២០២១​នេះ ៕

អត្ថបទ៖ សោ និយម​រ័ត្ន

សូមចុចអាន៖ ​អាជ្ញាធរអនុញ្ញាតឱ្យពលករខ្មែរមកពីប្រទេសថៃ ចំនួន៦១នាក់ ត្រឡប់ទៅផ្ទះវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១៣ វិនាទី មុន

ធនាគារ ព្រីនស៍ សម្ពោធជាផ្លូវការនូវព្រឹត្តិការណ៍ ”ភូមិអាជីវករឆ្លាត៧១៨” ដើម្បីអបអរសាទរមួយទសវត្សនៃការលះបង់

ព័ត៌មានជាតិ១០ នាទីutes មុន

​​​បើក​ជើង​ហោះហើរថ្មីលើកដំបូង ទេសចរចិន ១៤០ នាក់ ជិះ​ធ្វើដំណើរ​​ពីទីក្រុងសិនជិន​មក​ខេត្តសៀមរាប

សេដ្ឋកិច្ច២០ នាទីutes មុន

កម្ពុជានាំចេញដំឡូងមីស្រស់ជាង ១,៥ លានតោន ធ្លាក់ចុះជាង៥% តែកើនចំណិតដំឡូងក្រៀមខ្ពស់

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

អ៊ីស្រាអែល និងស៊ីរី ឈាន​ដល់​បទឈប់បាញ់ ខណៈអំពើហិង្សាបានធូរស្រាលនៅ Sweida

ជីវិតកម្សាន្ដ៣៣ នាទីutes មុន

បុគ្គលិកមហោស្រពភាពយន្ត Busan ជាប់គុកពីបទលួចថតមិត្តរួមការងារពេលរួមភេទ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

សន្តិសុខសង្គម១២ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម