Connect with us

ព័ត៌មានជាតិ

អាហារូបករណ៍ស​ម្រាប់សិស្សនារី SHE-CAN បើកទទួលពាក្យហើយ!

បានផុស

នៅ

អាហារូបករណ៍របស់សហរដ្ឋអាមេរិក ដែលមានឈ្មោះថា SHE-CAN ចាប់ផ្តើមបើកទទួលពាក្យនៅខែកក្កដា និងឈប់ទទួលពាក្យថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនសម្រាប់ការសិក្សានៅអាមេរិក។

ប្រភព៖ SHE-CAN
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាហារូបករណ៍ SHE-CAN មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមួយ ផ្តល់ឱ្យនិស្សិតស្រ្តីឆ្នើមនៅកម្ពុជា អាចមានឱកាសទៅបន្តការសិក្សានៅមហាវិទ្យាល័យសហរដ្ឋអាមេរិក។  SHE-CAN ផ្តល់ជាប្រាក់ឧបត្ថម្ភ វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ការណែនាំ និងការគាំទ្រអាជីព ដើម្បីរៀបចំពួកគេត្រឡប់មកកម្ពុជាវិញជាមួយនឹងភាពជាអ្នកដឹកនាំល្អ។ ក្រៅពីការផ្តល់ជូននេះ អាហារូបករណ៍នេះ ក៏ផ្តោតសំខាន់លើស្ត្រីដែលមកពីជីវភាពខ្វះខាត និងមានមហិច្ឆតាខ្ពស់ក្នុងការសិក្សា​ ក៏ដូចជា មានភាពជាអ្នកដឹកនាំនៅក្នុងខ្លួនរបស់ពួកគេ។

លក្ខខណ្ឌទទួលបានអាហារូបករណ៍មានដូចជា៖

  • ជានិស្សិតស្រ្តីមានអាយុពី ១៧ ដល់២០ឆ្នាំ មានមហិច្ឆតាខ្ពស់ក្នុងការផ្លាស់ប្តូរការសិក្សា
  • បញ្ចប់អនុវិទ្យាល័យមុនខែមករា ឆ្នាំ២០២៤
  • មកពីគ្រួសារមានប្រាក់ចំណូលទាប
  • អាចមានពេលចូលរួមវគ្គបណ្តុះបណ្តាលនៅភ្នំពេញ
  • ចាប់អារម្មណ៍សិក្សានៅអាមេរិក (សម្រាប់តែនិស្សិតមិនទាន់បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ)
  • ធ្លាប់ធ្វើជាអ្នកដឹកនាំនៅសាលា ឬ សហគមន៍ពួកគេរួចហើយ (ប្រធានថ្នាក់…)
  • មានភាសាអង់គ្លេសខ្លាំង (និយាយ សរសេរ អាន ស្តាប់… អាចប្រើប្រាស់ផ្លូវការបាន)
  • ជាសិស្សពូកែ មានចំណាត់ថ្នាក់ល្អ
  • មិនអនុញ្ញាតិឱ្យធ្វើការពេញម៉ោងកំឡុងពេលនោះ។
ប្រភព៖ SHE-CAN

SHE-CAN ទទួលពាក្យសម្រាប់តែបេក្ខនារីណាដែលបានបំពេញឯកសារគ្រប់ចំនួនតាមលក្ខខណ្ឌរបស់កម្មវិធី ដោយមិនមានការស្នើសុំពន្យាពេលឡើយ។ ឯកសារដែលចាំបាច់ត្រូវមានគឺ របាយការណ៍ពិន្ទុប្រឡងថ្នាក់ជាតិជា PDF (ប្រសិនបើមិនទាន់ប្រឡង ឬ មិនទាន់ទទួលពិន្ទុទេ ត្រូវធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរ)។ ព្រឹត្តិបត្រពិន្ទុ ថ្នាក់ទី១០ ១១ និងទី១២ ជាទម្រង់ PDF។ ព្រឹត្តិបត្រពិន្ទុនៅសាកលវិទ្យាល័យជាទម្រង់ PDF និងបកប្រែជាភាសាអង់គ្លេស ប្រសិនបើពិន្ទុនោះជាភាសាខ្មែរ។ ព័ត៌មានលម្អិត សូមចូលតាមរយៈតំណភ្ជាប់ (https://shecan.hire.trakstar.com/jobs/fk0xcmq) និង (https://shecan.global/scholars/apply-to-be-a-scholar)។

សូមជម្រាបថា សម្រាប់អាហារូបករណ៍ឆ្នាំ២០២៣-២០២៤ នេះ មិនត្រឹមតែផ្តល់ជូនឱ្យកម្ពុជាប៉ុណ្ណោះទេ ក៏ត្រូវបានផ្តល់ជូនប្រទេស Guatemala និង Liberia ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កសិករ​ម្នាក់​ទៀតហើយ​នៅ​ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ ឈ្នះ​រង្វាន់ ១២៥​លាន​រៀល ពី ខា​រ៉ា​បាវ

ព័ត៌មានជាតិ២ ម៉ោង មុន

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ត្បូងឃ្មុំ នាំយក​អំណោយ​មនុស្សធម៌​ទៅ​ចែក​ផ្ដល់ជូន​គ្រួសារ​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ ចំនួន​៤​ខ្នង ស្ថិតនៅ​ស្រុក​ពញាក្រែក

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា កាតា ឯកភាពគ្នាបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ

សន្តិសុខសង្គម៦ ម៉ោង មុន

ដុត​ព្រៃ​ក្នុង​ចំការ​របស់​ខ្លួន​ដើម្បី​ដាំ​ដំណាំ ត្រូវស្លាប់​ខ្លួនឯង​ដោយសារ​ថប់ដង្ហើម

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហបុរី​ ទិញជីវ​​ឥន្ធនៈ​សម្រាប់​​យន្តហោះ​ ១ ០០០ តោន​

Sokha Hotels

ព័ត៌មានពេញនិយម