ព័ត៌មានអន្ដរជាតិ
ប្អូនស្រី គីម ជុងអ៊ុន ៖ អាមេរិក ប្រឈមផលវិបាកធ្ងន់ធ្ងរ បើបន្តហោះហើរឈ្លបការណ៍ជុំវិញតំបន់ កូរ៉េខាងជើង
លោកស្រី គីម យូជុង ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និយាយថា កងកម្លាំងអាមេរិកនឹងប្រឈមមុខផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើពួកគេបន្តធ្វើការហោះហើរយន្តហោះឈ្លបយកការណ៍ជុំវិញតំបន់សេដ្ឋកិច្ចរបស់កូរ៉េខាងជើង ។

លោកស្រី គីម យូជុង បានធ្វើការអត្ថាធិប្បាយកាលពីថ្ងៃអង្គារថា ប្រសិនបើក្នុងករណីមានការឈ្លានពានខុសច្បាប់ម្ដងហើយម្ដងទៀត នោះកងកម្លាំងសហរដ្ឋអាមេរិកនឹងជួបប្រទះនូវអ្វីដែលលោកស្រីចាត់ទុកថាជា “ការហោះហើរដ៏គ្រោះថ្នាក់” ។
យោងតាមសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឲ្យដឹងថា យន្តហោះឈ្លបយកការណ៍របស់សហរដ្ឋអាមេរិក បានហោះបំពានដោយខុសច្បាប់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចដែនសមុទ្ររបស់ប្រទេសនេះចំនួន ៨ ដងហើយ ចាប់ពីម៉ោងប្រហែល ៥ ព្រឹកដល់ម៉ោង ១ រសៀលកាលពីថ្ងៃចន្ទ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកស្រី គីម យូជុង បានចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នាមួយកាលពីយប់ថ្ងៃចន្ទ ដោយចោទប្រកាន់កងកម្លាំងអាមេរិកពីការឈ្លានពានលើដែនសមុទ្ររបស់កូរ៉េខាងជើង ហើយថែមទាំងព្រមានអំពីវិធានការតបតយ៉ាងធ្ងន់ធ្ងរដែលអាចធ្វើទៅបានផងដែរ ។
ចំណែកទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងក៏បានរាយការណ៍ដែរថា ទីក្រុងព្យុងយ៉ាងអាចនឹងកំពុងព្យាយាមបង្កើនភាពតានតឹងនៅមុនខួបលើកទី ៧០ នៃបទឈប់បាញ់សង្គ្រាមកូរ៉េនៅថ្ងៃទី២៧ ខែកក្កដា ខណៈកូរ៉េខាងជើងចាត់ទុកទិវានេះថាជា ជ័យជម្នះលើសហរដ្ឋអាមេរិក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក Biden ប្រាប់ដំណោះស្រាយបញ្ចប់សង្គ្រាមទៅលោក Zelensky ហើយប្រើពេលតែ ៥ នាទីប៉ុណ្ណោះ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


