ព័ត៌មានជាតិ
សំពោចក្រអូបមួយគូដឹកមកពីសួនភ្នំតាម៉ៅយកមកផ្សាំងមុនដោះលែងចូលឧទ្យានអង្គរ
សត្វសំពោចក្រអូបចំនួន ២ក្បាលនេះ មានញី១ និងឈ្មោល១ ត្រូវបានអាជ្ញាធរជាតិអប្សរាសហការជាមួយរដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បានដឹកជញ្ជូនពីមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៣ ហើយយកមកផ្សាំងក្នុងទ្រុង ដែលក្រុមការងារមានគម្រោងនឹងដោះលែងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គនៅពេលខាងមុខ។

លោក Nick Mark អ្នកជំនាញអភិរក្សសត្វព្រៃអន្តរជាតិរបស់អង្គរការ Wild life Alliance មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ជាច្រើនឆ្នាំមកនេះ អង្គការអភិរក្សសត្វព្រៃអន្តរជាតិ ដែលសហការជាមួយរដ្ឋបាលព្រៃឈើនិងអាជ្ញាធរជាតិអប្សរា បានដោះលែងសត្វព្រៃជាច្រើនប្រភេទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដូចជាសត្វទោច ស្វាព្រាហ្មណ៍ ឈ្លូស សំពោច ឆ្មាដាវ សត្វកេងកង ក្ងោក សត្វភេ និងឆ្កែព្រៃ ដែលបច្ចុប្បន្នបានកើនឡើងចំនួន៧៥ក្បាល។
លោកបន្តថា សត្វព្រៃនៅក្នុងតំបន់អង្គរ ពិតជាមានសារសំខាន់យ៉ាងខ្លាំង ក្នុងការជួយទាក់ទាញភ្ញៀវទេសចរផ្នែកធម្មជាតិ ឱ្យកាន់តែមានចំនួនច្រើនឡើងថែមទៀតជាមួយនិងទេសចរណ៍វប្បធម៌។

កន្លងមកគម្រោងទទួលបានជោគជ័យក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ មានដូចជា សត្វទោចមកុដ ចំនួន៨ក្បាល ហើយវាក៏បង្កើតកូនបន្ថែមបានចំនួន៧ក្បាល សត្វឈ្លូសចំនួន៦ក្បាល សត្វស្វា ចំនួន១២ក្បាល សត្វសំពោចក្រអូបចំនួន៥ក្បាល សត្វភេខ្លួនរលោងចំនួន៨ក្បាល (កើតកូនបានចំនួន៥ក្បាល) សត្វឆ្មារដាវចំនួន២ក្បាល កេងកងតូចចំនួន៧ក្បាល កេងកងធំចំនួន៦ក្បាល សត្វព្វាំងចំនួន ៧ ក្បាល សត្វក្ងោកចំនួន៩ក្បាល សត្វអន្សងចំនួន១ក្បាល និងសត្វផ្សេងៗមួយចំនួនទៀត ដែលមកដល់ឥឡូវសត្វទាំងអស់នេះនៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ៕

អត្ថបទ៖ គឿន វេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


