សន្តិសុខសង្គម
ស្ទាក់ចាប់រថយន្ត ២ គ្រឿង ដឹកស៊ុតមាន់-ទា ជាង ៦ ម៉ឺនគ្រាប់ ខុសច្បាប់ មកពីវៀតណាម
ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះស្ទាក់ចាប់រថយន្ត ២ គ្រឿង ដឹកស៊ុតមាន់ និងស៊ុតទា សរុបចំនួន ៦១ ២០០ គ្រាប់ បាន ២ ករណី ដែលដឹកមកពីប្រទេសវៀតណាម ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះស្ទាក់ចាប់រថយន្ត ២ គ្រឿង ដែលដឹកស៊ុតមាន់ និងស៊ុតទា សរុបចំនួន ៦១ ២០០ គ្រាប់ បាន ២ ករណី កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣។

កិច្ចប្រតិបត្តិការនេះ ដោយករណីទី១-កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ១៦ និង ០២ នាទី ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឃាត់ចាប់រថយន្ត ១ គ្រឿង ម៉ាក SSANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើរ ១៥ កៅអី ស្លាកលេខភ្នំពេញ ២BN-៩៣៤៣ ពណ៌ស ដឹកស៊ុតសត្វមាន់ និងស៊ុតសត្វទា ចំនួន ២៣ ៧០០ គ្រាប់ មកពីស្រុកគិរីវង់ ខេត្តតាកែវ ចូលមកលក់ចែកចាយក្នុងរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ឃាត់ចាប់នៅចំណុចជិតរង្វង់មូលគួស្រូវ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំពោះ វត្ថុតាង យកទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

ចំណែកករណីទី២-នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ៩ និង ៥០ នាទីព្រឹក ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះឃាត់ចាប់រថយន្ត ១ គ្រឿង ម៉ាក SSANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើរ ១៥ កៅអី ស្លាកលេខភ្នំពេញ ២BQ-៩៧៤៣ ពណ៌សម្បកឪឡឹក ដឹកស៊ុតសត្វមាន់ ចំនួន ៣៧ ៥០០ គ្រាប់ មកពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ចូលមកលក់ចែកចាយក្នុងរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ឃាត់ចាប់នៅភូមិទួលកី សង្កាត់ពង់ទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំពោះ វត្ថុតាង យកទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ ពិសី






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


