Connect with us

ជីវិតកម្សាន្ដ

ប្រព័ន្ធផ្សព្វផ្សាយធំរបស់កូរ៉េរាយការណ៍ថា Lisa កំពុងណាត់ជួបជាមួយទាយាទស្នងមរតក LV

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយធំៗរបស់ប្រទេសកូរ៉េខាងត្បូងរាយការណ៍ថា Lalisa សមាជិកក្រុម BLACKPINK កំពុងណាត់ជួបជាមួយលោក Frédéric Arnault ទាយាទស្នងមរតកក្រុមហ៊ុន Louis Vuitton ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េដូចជា JoongAng Ilbo, Maeil Kyungjae និង Sports Kyung Hyang បានរាយការណ៍ថា Lalisa និង Frédéric Arnault កំពុងផ្ទុះព័ត៌មានទាក់ទងគ្នា បន្ទាប់ពីវីដេអូថ្មីបង្ហាញពីការញ៉ាំអាហាររួមគ្នារបស់អ្នកទាំងពីរបានរីករាលដាលនៅលើបណ្ដាញសង្គម។

ពេលនេះវីដេអូញ៉ាំអាហារពេលល្ងាចរបស់អ្នកទាំងពីរនៅភោជនីយដ្ឋានមួយនៅទីក្រុងប៉ារីស បាននិងកំពុងចែកផ្សាយយ៉ាងផុសផុល ព្រោះគេជឿជាក់ថា Lalisa និង Frédéric Arnault ពិតជាទាក់ទងស្នេហានឹងគ្នាពិតមែន។ មូលហេតុដែលគេជឿជាក់លើទំនាក់ទំនងនេះយ៉ាងខ្លាំង ដោយសារតែ Lalisa មិនមែនជាទូតសុឆន្ទៈឱ្យម៉ាក LV ឡើយ ដូច្នេះវាដូចជាគ្មានហេតុផលដែលពួកគេណាត់ញ៉ាំអាហារពេលល្ងាចជាមួយគ្នានោះទេ។

យ៉ាងណាមិញ កន្លងមកអ្នកគាំទ្រអន្តរជាតិត្រូវធ្លាប់ទម្លាយថា ទំនាក់ទំនងរវាង Lalisa និង Frédéric Arnault ត្រឹមជាមិត្តភក្តិប៉ុណ្ណោះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ពិតទេ? Jennie នឹងបញ្ចប់កុងត្រាជាមួយ YG រួចចាកចេញពីក្រុម BLACKPINK

ចុចអាន៖ Jisoo លេចមុខលើក្របទស្សនាវដ្ដីល្បីឈ្មោះ សម្រស់ប្លែកភ្នែកខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម