ព័ត៌មានជាតិ
គ្រូវិទ្យាល័យជនបទមួយរូប មានបងប្អូន ៣ នាក់សុទ្ធតែចាប់អាជីពជាគ្រូបង្រៀន
កញ្ញា លីន ស្រីលាប ស្ថិតនៅក្នុងចំណោមបងប្អូន ៣ នាក់ ដែលបានចាប់អាជីពធ្វើជាគ្រូបង្រៀន។

តាមរយៈកិច្ចសម្ភាសជាមួយ «កម្ពុជាថ្មី» កញ្ញា លីន ស្រីលាប បានឲ្យដឹងថា កញ្ញាមានស្រុកកំណើតនៅខេត្តកំពត ហើយមានបងប្អូន ៣ នាក់ សុទ្ធតែចាប់យកអាជីពធ្វើជាគ្រូបង្រៀន។ កត្តាមួយនេះហើយ ដែលទាញទឹកចិត្តឱ្យកញ្ញាសម្រេចប្រឡងចូលធ្វើជាគ្រូបង្រៀនដូចគ្នាដែរ។
ជាក់ស្ដែង បច្ចុប្បន្ននេះកញ្ញាបានបង្រៀនផ្នែកជីវៈវិទ្យានៅវិទ្យាល័យជីផាត ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុងដែលមានចម្ងាយ ១២៦ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។

ជុំវិញការមកបង្រៀននៅវិទ្យាល័យជីផាត អ្នកគ្រូ អឿន ស្រីលាប ប្រាប់ដូច្នេះថា «ដំបូងឡើយខ្ញុំមិនស្គាល់ពីតំបន់ជីផាតទេ។ ខ្ញុំភ្ញាក់ផ្អើលជាខ្លាំង ដោយសារចូលមកដំបូង ផ្លូវចូលមកមានភាពស្ងាត់ជ្រងំ និងសម្បូរដោយព្រៃ មិនសូវមានផ្ទះអ្នកស្រុករស់នៅ»។
ការមកបង្រៀននៅតំបន់ឆ្ងាយដាច់ស្រយាល បានធ្វើឱ្យអ្នកគ្រូរូបនេះកត់សម្គាល់ឃើញពីការបោះបង់ការសិក្សា ខណៈដែលសិស្សភាគច្រើនរៀនមិនចប់ថ្នាក់ទី១២។
អ្នកគ្រូបានលើកឡើងថា «សិស្សពីថ្នាក់ទី ១ ដល់ថ្នាក់ទី ១០ ការសិក្សាហាក់មានចំនួនច្រើន ប៉ុន្តែពេលពួកគេឡើងដល់ថ្នាក់ទី ១១-១២ អត្រានៃការបោះបង់ការសិក្សាមានចំនួនច្រើន។ អត្រានៃការបោះបង់ការសិក្សា អាចមកពីពួកគេគិតថា ពួកគេធំពេញវ័យ មានកម្លាំងគ្រប់គ្រាន់សម្រាប់ធ្វើការងារ ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ»។

យ៉ាងណាមិញ ចំពោះសិស្សមួយចំនួនដែលអាចបន្តការសិក្សាដល់ថ្នាក់ទី១២ វិញ បើទោះបីជាមិនមានចំនួនច្រើន ប៉ុន្តែអ្នកគ្រូមើលឃើញថាពួកគេម្នាក់ៗសុទ្ធតែមានឆន្ទៈនិងគោលដៅនៅពេលអនាគត។
ជាចុងក្រោយ ក្នុងនាមជាគ្រូបង្រៀនមួយរូប អ្នកគ្រូ លីន ស្រីលាប ចង់ឱ្យសិស្សមានអនាគតល្អ ប្រឡងជាប់ទី ១២ ដើម្បីឈានទៅសម្រេចបំណងនិងគោលដៅអ្វីដែលពួកគេស្រលាញ់គ្រប់ៗគ្នា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


