ជីវិតកម្សាន្ដ
ទើបដើរបង្ហាញម៉ូដចប់ តារាជើងចាស់ Ann Thongprasom ស្រាប់តែចូលពេទ្យវះកាត់ដុំសាច់
ទើបតែដើរបង្ហាញម៉ូដឱ្យកម្មវិធី NIQLO Fall/Winter 2023 ចប់ភ្លាម តារាជើងចាស់ Ann Thongprasom ស្រាប់តែបង្ហោះរូបភាពចូលសម្រាកមន្ទីរពេទ្យ ដែលធ្វើឱ្យមិត្តភក្តិ និងអ្នកគាំទ្រសម្ដែងក្ដីបារម្ភចំពោះសុខភាពរបស់នាងសឹងគ្រប់គ្នា។

ក្នុងនោះតារាសម្ដែង Ann Thongprasom ទម្លាយមូលហេតុថា ខ្លួនចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារត្រូវវះកាត់ដុំសាច់ស្បូន ហើយនេះជាលើកទីមួយហើយដែលនាងមានជំងឺធ្ងន់ដល់ថ្នាក់នេះ។

យ៉ាងណាមិញ ស្ថានភាពដុំសាច់ស្បូនរបស់តារាសម្ដែង និងអ្នកដឹកនាំរឿងរូបនេះ ពុំមានសភាពធ្ងន់ធ្ងរខ្លាំងពេកនោះទេ ពោលគឺការវះកាត់បានដោយជោគជ័យ ហើយបន្ទាប់ពីវះកាត់រួចរាល់ គ្រូពេទ្យប្រាប់ថា ដុំសាច់មិនរីករាលដាលឡើយ។
ក្រោយដឹងពីស្ថានភាពសុខភាពរបស់ Ann ទស្សនិកជនបានផ្ញើសារបង្ហាញក្ដីបារម្ភ និងសារលើកទឹកចិត្តដ៏ច្រើនលើសលុប ចំណែកសាមីខ្លួនក៏បានតបសារអរគុណដល់ទស្សនិកជនវិញផងដែរ៕





ប្រែសម្រួល៖ សន្យា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៣ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស