ជីវិតកម្សាន្ដ
៣ ឈុតពី Pu Praya នៅប៉ារីស ធ្វើឱ្យអ្នករិះគន់អន់ចង់
កន្លងមកតារាសម្ដែង និងបង្ហាញម៉ូដថៃ Pu Praya ទទួលបានទាំងមតិសរសើរ និងរិះគន់ ជុំវិញរូបរាងរបស់នាង បើទោះបីជានាងជោគជ័យយ៉ាងខ្លាំងក្នុងវិស័យសិល្បៈ នៅតែមានពាក្យបង្អាប់ មាក់ងាយកើតឡើងចំពោះនាង ជាពិសេសលើការស្លៀកពាក់។

តារាស្រីវ័យ ៣៤ឆ្នាំរូបតែងទទួលពាក្យឌឺដងផ្លែផ្កាលើរូបរាងរបស់នាងថា នាងមិនសមជាកំពូលតារាដែលលេចមុខក្នុងពិភពហូលីវូដ ព្រោះរាងកាយមិនស្គមស្ដើងត្រូវស្ដង់ដារ។ យ៉ាងណាមិញ Pu Praya មិនធ្លាប់យកចិត្តទុកដាក់ឈ្លោះជាមួយអ្នករិះគន់នាងឡើយ ផ្ទុយទៅវិញនាងតែងនិយាយជាសាធារណៈថា នាងពេញចិត្តនឹងខ្លួនឯងបំផុត ហើយជារឿយៗនាងហាក់ត្រូវប៉ាន់ជាមួយនឹងការបង្ហាញម៉ូដជាអន្តរជាតិ។
ជាក់ស្ដែងថ្មីៗនេះ Pu Praya បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Paris High Fashion Week 2023 នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយនាងបានស្លៀកសម្លៀកបំពាក់ប្រណីត ៣ឈុត បង្អួតភ្នែកមហាជនកណ្ដាលទីក្រុង ធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរពីរូបរាងដ៏ទាក់ទាញ រីឯអ្នករិះគន់វិញ ហាក់ស្ងាត់លែងហ៊ានបញ្ចេញមតិអវិជ្ជមាន៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ ជំពូ ប៉ះគ្នាលើកដំបូងជាមួយ ហ្វាន ពីងពីង នៅប៉ារីស
ចុចអាន៖ តារាស្រី ៣ ដួង មិនខ្វល់ពីការតិះដៀលធាត់ឬស្គម រស់នៅពេញចិត្តនឹងរូបរាងខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


