ជីវិតកម្សាន្ដ
Miss Grand ខេត្តកណ្ដាល ត្រូវឆ្កែខាំរបួសធ្ងន់ពេលចុះទស្សនកិច្ច ខណៈ អឹម សុគន្ធា សរសើរភាពរឹងមាំ
ថ្មីៗនេះមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ បន្ទាប់ពីមានដំណឹងអំពីបេក្ខនារី Miss Grand Cambodia តំណាងខេត្តកណ្ដាល កញ្ញា អូ ដាវី បានរងរបួសធ្ងន់ដោយសារឆ្កែខាំចំនួន ៣ ចង្កូម អំឡុងចុះបំពេញទស្សនកិច្ចនៅឯទឹកដីខេត្តសៀមរាប ធ្វើឲ្យនាងមិនអាចដើររួច រហូតជិះនៅលើរទេះរុញដោយភាពរឹងមាំ និងស្វាហាប់។

ក្នុងដំណើរទស្សនកិច្ចដែលរៀបចំឡើងដោយស្ថាប័ន Miss Grand Cambodia នេះ ធ្វើឡើងដើម្បីស្វែង យល់ពីសម្បត្តិវប្បធម៌ខ្មែរ និងចែករំលែកសកម្មភាពមនុស្សធម៌ដល់កុមារកំព្រា ខណៈមានបេក្ខនារីទាំង ២៥ រូប បានរួបដំណើរយ៉ាងសប្បាយរីករាយ។ ប៉ុន្តែរឿងដែលនឹកស្មានមិនដល់ក្នុងពេលនោះ ស្រាប់តែបេក្ខនារី Miss Grand Cambodia តំណាងខេត្តកណ្ដាល កញ្ញា អូ ដាវី ត្រូវឆ្កែខាំ បណ្ដាលឲ្យរងរបួសជើងធ្ងន់។

មើលឃើញពីភាពតស៊ូ រឹងមាំ អត់ធ្មត់ របស់បេក្ខនារីតំណាងខេត្តកណ្ដាល កញ្ញា អូ ដាវី នេះហើយ ទើបធ្វើឲ្យអ្នកនាង អឹម សុគន្ធា ដែលជាអ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia ចេញមកកោតសរសើរ និងលើកទឹកចិត្តដល់បេក្ខនារីរូបនេះ។ អ្នកនាង អឹម សុគន្ធា បាននិយាយថា «សុំសរសើរដោយចិត្តស្មោះចំពោះបេក្ខនារី Miss Grand Cambodia តំណាងខេត្តកណ្ដាល ចំពោះការតស៊ូ រឹងមាំ អត់ធ្មត់»។

អ្នកគ្រប់គ្រងរូបនេះ បានបញ្ជាក់ថា «ទោះឈឺខ្លាំងយ៉ាងណា ក៏បេក្ខនារីម្នាក់នេះ មិនធ្វើឲ្យកម្មវិធីខូចខាត និងមិនឲ្យបាត់បង់ឱកាសខ្លួនឯងឡើយ ខំរហូតដល់ចប់កម្មវិធី ជូនពរប្អូនឆាប់ជាសះស្បើយ។ នេះហើយជាការបង្ហាញ នៃភាពរឹងមាំរបស់បេក្ខនារីទាំង ២៥ រូប ពួកគាត់មិនមែនត្រឹមតែមានសម្រស់ស្រស់ស្អាតទេ ភាពឆ្លាតវៃ ការតស៊ូ ភាពរឹងមាំ គឺជាអ្វីដែលបវរកញ្ញាត្រូវតែមាន»។

ឆ្លើយតបនឹងសំនួររបស់មហាជនអ្នកគាំទ្រថា តើ ដាវី កើតអ្វីបានរបួសដូច្នេះ? ចំណុចនេះ ត្រូវបានអ្នកនាង អ៊ឹម សុគន្ធា បញ្ជាក់ច្បាស់ៗ ថា ដាវី គាត់ត្រូវបានឆ្កែខាំខ្លាំងទៅដល់ ៣ ចង្កូម នៅពេលកំពុងតែថត។ ចំណែកឯ កញ្ញា អូ ដាវី បាននិយាយដោយខ្លីដោយការអរគុណ និងបញ្ជាក់ដែរថា «កម្លាំងចិត្តបងៗទាំងអស់គ្នាហើយ ដែលធ្វើឲ្យខ្ញុំរឹងមាំ»៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


