Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពត​ បញ្ជាឲ្យ​ដោះស្រាយ​ទឹក​ភ្លៀង​ជន់លិចផ្សា​រសាមគ្គី​ជា​បន្ទាន់

បានផុស

នៅ

នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៣នេះ លោក​ ម៉ៅ ធនិន អភិបាលខេត្តកំពត ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់បានចុះទៅត្រួតពិនិត្យដោយផ្ទាល់ស្ថានភាពទឹកក្នុងផ្សារសាមគ្គីខេត្តកំពត ដែលពីមុនមកតម្រូវឱ្យអាជ្ញាធរក្រុងកំពតនិងអ្នកវិនិយោគផ្សារត្រូវពិនិត្យនិងស្តារឡើងវិញនូវប្រព័ន្ធលូរំដោះទឹកចេញពីផ្សារនេះ ដើម្បីបញ្ជៀសកុំឲ្យមានការជនលិចជាបន្តទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលធ្វើឱ្យមានទឹកលិចផ្នែកខ្លះក្នុងផ្សារសាមគ្គីខេត្តកំពត អភិបាលខេត្តបានចុះទៅពិនិត្យដោយផ្ទាល់ ហើយបានបញ្ជាឱ្យអាជ្ញាធរក្រុងកំពត និងអ្នកវិនិយោគផ្សារដោះស្រាយបន្ទាន់ចំពោះការលិចនេះ។

ក្រោយពីទទួលបានបញ្ជានេះភ្លាម អាជ្ញាធរក្រុងក៏ដូចជាអ្នកវិនិយោគផ្សារបានចាត់ចែងក្រុមជាងដើម្បីពិនិត្យនិងស្តារ​លូ​ដោះទឹកចេញពីផ្សារនេះជាបន្ទាន់។

ក្រោយពីចុះពិនិត្យឃើញជាក់ស្តែងក្រោយភ្លៀងមួយមេធំ ស្ថានភាពទឹកក្នុងផ្សារនៅតែបន្តមានការលិចផ្នែកខ្លះក្នុងផ្សារដដែល ភ្លាមនោះ លោក​អភិបាលខេត្តបានបញ្ជាឱ្យអាជ្ញាធរក្រុងកំពត ពិសេសអ្នកវិនិយោគផ្សារ ត្រូវរកដំណោះស្រាយបន្ទាន់ក្នុងការដោះទឹកចេញពីផ្សារនេះ។

ផ្សារសាមគ្គីនេះ គឺជាផ្សារធំមួយក្នុងទីរួមខេត្តកំពត ដែលបំរើផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរមកលេងកម្សាន្តក្នុងខេត្ត ដូច្នេះផ្សារនេះត្រូវតែមានផាសុខភាព និងសោភ័ណ្ឌភាព។

ទន្ទឹមនឹងនោះដែរ ក្រោយពីទទួលបានបញ្ជានេះភ្លាមៗ អាជ្ញាធរក្រុងកំពត និងអ្នកវិនិយោគផ្សារបាន ចាត់ចែងក្រុមជាងដើម្បីពិនិត្យ និងស្តារលូដោះទឹកចេញពីផ្សារនេះជាបន្ទាន់ ហើយស្ថានភាពទឹកក្នុងផ្សារក៏បានស្រកចុះវិញផងដែរ។

បន្ទាប់ពីចុះពិនិត្យផ្សារសាមគ្គីទីរួមខេត្តកំពតរួចមក លោក​អភិបាលខេត្ត ក៏បានបន្តដំណើរទៅសំណេះសំណាលជាមួយអាជីវករ និងពិនិត្យផ្សារទូកមាស ស្ថិតក្នុងស្រុកបន្ទាយមាន ដើម្បីមើលពីស្ថានភាពផ្សារទាំងមូល ក៏ដូចជាទទួលយកនូវសំណើរ និងសំណូមពរផ្សេងៗពីអាជីវករ។

ក្នុងការចុះពិនិត្យនេះផងដែរ លោកបានតម្រូវឱ្យ អាជ្ញាធរស្រុក ក៏ដូចជាអ្នកវិនិយោគផ្សារទូកមាស ត្រូវពិនិត្យឡើងវិញនូវប្រព័ន្ធលូរំដោះទឹក ធ្វើយ៉ាងណាកុំឱ្យមានការស្ទះទឹកក្រោយពេលភ្លៀង ត្រូវដាក់កាមេរ៉ាសុវត្តិភាពដែលអាចដឹងពេលមានអគ្គិភ័យកើតឡើងនៅទីតាំងសំខាន់ៗក្នុងផ្សារ ពិសេសកន្លែងលក់មាស និងលក់ក្រណាត់ ដើម្បីរក្សារសន្តិសុខសុវត្តិភាពជូនបងប្អូនអាជីវករទាំងអស់ក្នុងផ្សារ។

ទន្ទឹមនឹងនោះ អ្នកវិនិយោគផ្សារត្រូវរៀបចំកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែងល្អី ឱ្យបានត្រឹមត្រូវ មានសោភ័ណ្ឌភាព និងមិនត្រូវយកថ្លៃភាស៊ីនោះទេ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត លើកឡើងក្នុងការចុះត្រួតពិនិត្យផ្សារទាំងពីរនេះដែរ ក៏បានផ្តាំផ្ញើដល់បងប្អូនអាជីវករទាំងអស់ ត្រូវរួមសហការគ្នាក្នុងការរក្សាអនាម័យ បរិស្ថាន ក្នុងផ្សារឱ្យបានស្អាតល្អ មានផាសុខភាព ដែលអាចទាក់ទាញភ្ញៀវទេសចរមកទិញទំនិញក្នុងផ្សារបានច្រើន។

ក្នុងឱកាសនោះដែរ លោក​អភិបាលខេត្តកំពត ក៍សូមអំពាវនាវទៅដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិទៅមុខជាបន្តទៀត។

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា២ ម៉ោង មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

សន្តិសុខសង្គម២ ម៉ោង មុន

សម្ដេចតេជោ ហ៊ុន សែន កំពុងបញ្ជាកងទ័ព ជាមួយនាយករដ្ឋមន្ត្រី និងមេទ័ព

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៧ ឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco)

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

Sokha Hotels

ព័ត៌មានពេញនិយម