ព័ត៌មានអន្ដរជាតិ
ផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ី បាញ់កម្អែហូរដូចទឹកទន្លេ
ភ្នំភ្លើងសកម្មបំផុតរបស់ប្រទេសឥណ្ឌូនេស៊ីបានផ្ទុះឡើងនៅថ្ងៃពុធទី២៧ខែមករានេះ ដោយបាញ់កម្អែនិងឧស្ម័នហូរដូចទឹកទន្លេចុះពីជម្រាលភ្នំប្រវែង១,៥០០ម៉ែត្រ។

លោកស្រី Hanik Humaida ប្រធានមជ្ឈមណ្ឌលបន្ទុះភ្នំភ្លើងនិងភូគព្ភសាស្ត្រ Yogyakarta បាននិយាយថា វាជាលំហូរកម្អែភ្នំភ្លើងវែងបំផុតរបស់ភ្នំ Merapi ចាប់តាំងពីអាជ្ញាធរបានបង្កើនកម្រិតគ្រោះថ្នាក់នៃភ្នំភ្លើងនេះដល់កម្រិតខ្ពស់បំផុតកាលពីខែវិច្ឆិកា។

លោកស្រីនិយាយថា កម្រិតប្រកាសអាសន្នត្រូវបានរក្សានៅកម្រិតខ្ពស់បំផុតទី២ ហើយប្រជាជនគួរតែស្ថិតនៅឆ្ងាយពីតំបន់គ្រោះថ្នាក់ក្នុងរង្វង់៥គីឡូម៉ែត្រនៅជុំវិញមាត់ភ្នំភ្លើង ខណៈរដ្ឋបាលមូលដ្ឋានខេត្ត Central Java និង Yogyakarta កំពុងឃ្លាំមើលស្ថានការណ៍យ៉ាងយកចិត្តទុកដាក់។

ភ្នំភ្លើងមានកម្ពស់២,៩៦៨ម៉ែត្រមួយនេះ ស្ថិតនៅលើកោះជ្វាដែលមានប្រជាជនរស់នៅច្រើននិងស្ថិតនៅជិតទីក្រុងបុរាណ Yogyakarta។ វាជាភ្នំភ្លើងសកម្មបំផុតរបស់ប្រទេសឥណ្ឌូនេស៊ីហើយបានផ្ទុះឡើងម្តងហើយម្តងទៀត ដោយបាញ់កម្អែភ្លើងនិងឧស្ម័ន។

ការផ្ទុះដ៏ធំចុងក្រោយរបស់ភ្នំ Merapi កាលពីឆ្នាំ២០១០ បានសម្លាប់មនុស្សចំនួន៣៤៧នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ឥណ្ឌូនេស៊ីរងទុក្ខផ្ទួនៗ ភ្នំភ្លើងដ៏ធំមួយកំពុងផ្ទុះលើកោះ ជ្វា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


