ព័ត៌មានជាតិ
មន្ត្រីការិយាល័យ ចំនួន១.៤៧០នាក់ ទទួលការបណ្តុះបណ្តាលស្តីពីរៀបចំនីតិវិធីការបោះឆ្នោត
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែងនៅថ្ងៃទី២១ ខែកក្កដាឆ្នាំ ២០២៣ នេះបានបើកវគ្គបណ្តុះបណ្តាលសមត្ថភាព មន្ត្រីការិយាល័យរៀបចំការបោះឆ្នោតចំនួន១.៤៧០នាក់ក្នុងទូទាំងខេត្ត ដើម្បីមន្ត្រីទាំងអស់បំពេញការងារ ជូន គ.ជ.ប. ធ្វើឱ្យដំណើរការបោះឆ្នោត ទទួលបានលទ្ធផលល្អ ប្រកបដោយតម្លាភាព។
លោក ហង់ កុង ប្រធានគណៈកម្មការ រៀបចំការបោះឆ្នោតខេត្ត បានបញ្ជាក់ថា បន្ទាប់ពីសម្ភារៈបម្រើឱ្យការបោះឆ្នោតយើងទទួលបានគ្រប់ចំនួនត្រឹមត្រូវហើយនោះ មន្ត្រីរៀបចំការិយាល័យបោះឆ្នោត ត្រូវបានបណ្តុះបណ្តាលសមត្ថភាពបន្ថែម ដើម្បីងាយស្រួល បម្រើកិច្ចការងារចាប់ពីការរៀបចំការិយាល័យ -ការដំណើរបោះឆ្នោត- ការរាប់សន្លឹកឆ្នោត ទៅតាមការិយាល័យនីមួយៗ នៅថ្ងៃបោះឆ្នោតទី២៣កក្កដាខាងមុខនេះឱ្យមានប្រសិទ្ធភាពបំផុត។

លោកសុខ ឈុន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់ស្ទឹងបានបញ្ជាក់ថា អ្វីៗគ្រប់បែបយ៉ាង មន្ត្រីការិយាល័យ ត្រូវអនុវត្តកិច្ចការងាររបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវនិងយកចិត្តទុកដាក់ខ្ពស់។
លោកបន្តថា ទោះបីថា ការបណ្តុះបណ្តាលនេះមានរយៈពេលខ្លីក៏ដោយ គឺនៅពេលអនុវត្តការងារត្រូវស្វែងយល់ពីនីតិវិធីឱ្យបានច្បាស់លាស់ មុននិងសម្រេចកិច្ចការ ព្រោះយើងមានសៀវភៅណែនាំ គណៈកម្មការ ការិយាល័យការបោះឆ្នោត និងរាប់សន្លឹកឆ្នោតផលិតឡើងដោយគ.ជ.ប ជាគ្រូនៅនិងដៃស្រាប់។

លោក ស្រី អ៊ួនចរិយា មានតួនាទីជាប្រធានការិយាល័យបោះឆ្នោតលេខ០១ ២០ គរុកោសល្យភូមិភាគក្រុងស្ទឹងត្រែងបានបញ្ជាក់ថា ក្រោយពីទទួលបានការបណ្តុះបណ្តាលនេះ មន្ត្រីយើងនិងយកចំណេះដឹងថ្មីៗនិងបទពិសោធន៍ដែលធ្លាប់មានទៅអនុវត្ត និង បង្កើនកិច្ចសហការជាមួយមន្ត្រីពាក់ព័ន្ធទាំងអស់ បង្ហាញឲ្យឃើញពីសច្ចៈភាព ត្រឹមត្រូវ -យុត្តិធម៌ -មានតម្លាភាព- គ្មានអំពើហិង្សា- គ្មានការគំរាមគំហែង ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋយើងបានបោះឆ្នោតគ្រប់ៗគ្នា ស្របតាមនីតិវិធី៕
ដោយ ៖ ងិនលីម

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


