ព័ត៌មានជាតិ
លោក អ៊ុំ រាត្រី បញ្ជាក់ថា ការបោះឆ្នោតនៅខេត្តបន្ទាយមានជ័យ បានប្រព្រឹត្តទៅដោយរលូនល្អ
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣នេះ មានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បាននាំគ្នាចេញពីផ្ទះទាំងព្រលឹមទៅបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោតរៀងៗខ្លួន។

លោក អ៊ុំ រាត្រី បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នៅខេត្តបន្ទាយមានជ័យ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានឧបសគ្គរាំងស្ទះឡើយ។

លោក អ៊ុំ រាត្រី បានឲ្យដឹងបន្តថា នៅខេត្តបន្ទាយមានជ័យ មានការិយាល័យបោះឆ្នោតចំនួន ១,១១៩ការិយាល័យ ដែលភាគច្រើននៅក្នុងសាលារៀន និងវត្ត។ ខេត្តបន្ទាយមានជ័យ អាសនៈចំនួន ៦ ហើយការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧នេះ មានគណបក្សនយោបាយចំនួន ១១ បានចុះបញ្ជីចូលរួមប្រកួតប្រជែង។ ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៤៣១,៧៧៥នាក់។

លោក អ៊ុំ រាត្រី បានបញ្ជាក់ទៀតថា គ្រប់មូលដ្ឋានក្រុង ស្រុក ទាំង ៩ នៅក្នុងខេត្តបន្ទាយមានជ័យ បានដំណើរការបោះឆ្នោតទៅដោយមានសន្តិសុខ និងសណ្ដាប់ធ្នាប់ល្អ ហើយមិនមានបញ្ហាអ្វីមួយកើតឡើងនោះឡើយ៕
អត្ថបទ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៥ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ