ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ជំរុញគម្រោងសាងសង់អគារមន្ទីរពេទ្យតាមព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីលើកកម្ពស់សុខុមាលភាពពលរដ្ឋ
ក្រសួងសុខាភិបាល បានជំរុញគម្រោងសាងសង់អគារមន្ទីរពេទ្យតាមព្រំដែនក្នុងខេត្តបន្ទាយមានជ័យឱ្យបានលឿន និងឆាប់រហ័ស ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឱ្យមានសុខសុវត្ថិភាព ខណៈមូលដ្ឋានសុខាភិបាលនៅខេត្តនេះ រួមទាំងខេត្តមួយចំនួនទៀតតាមព្រំដែន បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ។

ការជំរុញនេះបានធ្វើឡើងបន្ទាប់ពីថ្មីៗ នេះ លោកវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងសុខភាពលតាមព្រំដែនអមដំណើរដោយ លោកវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលគម្រោង រួមជាមួយតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យទីតាំងយុទ្ធសាស្ត្រចំនួន ២ កន្លែង រួមមាន ៖ ១.មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និង ២.មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ស្ថិតក្នុងភូមិកោះកែវ ស្រុកមង្គលបូរី។

បើតាមក្រសួងសុខាភិបាល ការចុះពិនិត្យរួមគ្នារវាងក្រសួងសុខាភិបាល និងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ គឺដើម្បីប្រមូលទិន្នន័យចាំបាច់ផ្នែកបច្ចេកទេស ដោយផ្តោតលើការផ្ទៀងផ្ទាត់ប្លង់មេជាមួយស្ថានភាពដីជាក់ស្តែង។ ការពិនិត្យលើបទដ្ឋានគំនូសប្លង់ស្ថាបត្យកម្ម ឱ្យស្របតាមស្តង់ដារបច្ចេកទេសជាតិ និងការវាយតម្លៃលើផលប៉ះពាល់បរិស្ថាន និងលក្ខណៈនគរូបនីយកម្មជុំវិញទីតាំងសាងសង់។

ដើម្បីធានាឱ្យដំណើរការសាងសង់ប្រព្រឹត្តទៅដោយរលូន ក្រុមការងារ បានពិភាក្សាលើចំណុចដែលត្រូវយកចិត្តទុកដាក់បន្ថែម រួមមាន ៖ ការត្រួតពិនិត្យគុណភាព ធានាថាសំណង់រឹងមាំ និងប្រើប្រាស់បានយូរអង្វែង។ សុវត្ថិភាពការដ្ឋាន ការពារហានិភ័យផ្សេងៗ ក្នុងពេលប្រតិបត្តិការសាងសង់ និងនិរន្តរភាព រៀបចំប្រព័ន្ធទឹក-ភ្លើង និងការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ ឱ្យបានហ្មត់ចត់បំផុត។

លោកវេជ្ជបណ្ឌិត ឡូ វាសនាគីរី បានលើកឡើងថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការនាំយកសេវាសុខាភិបាលឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធនេះ គឺជាសក្ខីភាពបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបម្រើសេវាថែទាំសុខភាព ប្រកបដោយគុណភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតំបន់ព្រំដែន៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


