ព័ត៌មានជាតិ
បើកទាក់ខ្សែភ្លើងបាក់សង្កត់រថយន្ដមួយគ្រឿងទៀត
រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនចិន បើកទាក់ខ្សែភ្លើងទាញបាក់បង្គោលថ្មមួយដើមសង្កត់លើរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងទៀតរងការខូចខាត និងធ្លាក់ដាច់ខ្សែភ្លើងរាយប៉ាយពេញផ្លូវ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅផ្លូវបេតុងចូលមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា រថយន្តបង្កជារបស់ក្រុមហ៊ុន ចៀន សិន យាន ពណ៌ ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ5A 2791 បើកចូលការដ្ឋានហើយបានទាក់ខ្សែភ្លើងទាញទាំងបង្គោលភ្លើងបណ្តាលឲ្យបាក់មួយដើមទៅសង្កត់ទៅលើរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងទៀត ដែលបើកមកពីក្រោយ បណ្តាលឲ្យរងការខូចខាត និងធ្លាក់ខ្សែភ្លើងរាយប៉ាយពេញផ្លូវ តែសំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួសនោះទេ។
សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុ ដោយសារបង្គោលភ្លើងជាកម្មសិទ្ធរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះ ទើបធ្វើការសម្របសម្រួល ដោយភាគីខាងរថយន្តបង្ក ព្រមជួសជុលជូនប្រជាពលរដ្ឋវិញដើម្បីបញ្ចប់រឿង៕
អត្ថបទ ៖ សុខុម

-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា១ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


