ព័ត៌មានជាតិ
អ្នកនាង ស្រួង ភាវី លើកឡើងថា គួរតែខ្វាយខ្វល់បញ្ហាសង្គម ជាងបញ្ហាបុគ្គល
អ្នកនាង ស្រួង ភាវី កីឡាការិនីប៊ីយ៉ាការ៉ុម និងជាស្ត្រីម្នាក់ដែលតែងតែជួយដល់កុមារកម្ពុជា បានសរសេរនៅលើហ្វេសប៊ុកអ្នកនាង នៅថ្ងៃទី៣០ ខែកក្កដា ថាគួរខ្វាយខ្វល់បញ្ហាសង្គមឱ្យបានច្រើន ជាងបញ្ហានានារបស់បុគ្គល។

ការលើកឡើងរបស់អ្នកនាង ស្រួង ភាវី បែបនេះ បន្ទាប់ពីកន្លងមក និងបច្ចុប្បន្ន ប្រជាជនកម្ពុជាដែលនិយមលេងបណ្តាញសង្គម ហ្វេសប៊ុក មួយចំនួន ចូលចិត្តចង់ដឹងចង់ឮបញ្ហារបស់បុគ្គល ដូចជាទំនាស់ក្នុងគ្រួសារ ទំនាស់បងប្អូន ប្តីប្រពន្ធ ឬ ជេរប្រមាថគ្នា ជាងបញ្ហាសង្គមជាតិ។
ដោយមើលឃើញបែបនេះ អ្នកនាង ស្រួង ភាវី បានសរសេរសំណេរនៅលើហ្វេសប៊ុកថា៖ “រស់នៅក្នុងសង្គម គួរតែខ្វាយខ្វល់អំពីសង្គមឱ្យបានច្រើន កុំខ្វាយខ្វល់រឿងឯកជនគេខ្លាំងពេក ខាតពេលខ្លួនឯង ខាតគិតប្រយោជន៍រួមសម្រាប់ជាតិ”។

ស្របគ្នានេះ អ្នកនាងក៏បានសរសេរនៅក្នុងការបញ្ចេញមតិយោបល់ថា សម្រាប់អ្នកនាងផ្ទាល់ នៅពេលលេងបណ្តាញសង្គមម្តងៗ គឺឃើញទាំងបញ្ហាសង្គម និងរឿងរ៉ាវរបស់បុគ្គលផ្សេងៗ។ ប៉ុន្តែ អ្នកនាងតែងតែយកបញ្ហាសង្គមមកគិត និងរកដំណោះស្រាយ ព្រោះ គឺជាប្រយោជន៍របស់ជាតិ។ ជាមួយនឹងការបង្ហោះសំណេរមួយនេះ ក៏មានមនុស្សជាច្រើន បានសរសើរ និងគាំទ្រចំពោះមតិដែលអ្នកនាងស្រួង ភាវី បានលើកឡើងផង៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី