ជីវិតកម្សាន្ដ
តារាស្រី ៤ ដួង ត្រូវគេអះអាង ស្អាតពីធម្មជាតិមិនដែលឆ្លងកាត់ផ្លែកាំបិត
ប្រាកដណាស់បច្ចុប្បន្ន គេទទួលស្គាល់ថាការវះកាត់កែសម្ផស្សពិតជាជួយកែប្រែភាពស្រស់ស្អាតរបស់មនុស្សស្រីបានមួយរយភាគរយមែន។ ប៉ុន្តែគេក៏ជឿដែរថានៅមានមនុស្សស្រីមួយចំនួនទៀតដែលមានសម្រស់ស្អាតដែលអំណោយផលពីធម្មជាតិដោយមិនចាំបាច់ធ្វើការវះកាត់ត្រង់កន្លែងណាឡើយ។
តួយ៉ាងដូចជាតារាស្រីរបស់ខ្មែរទាំង ៤ ដួងនេះ គឺពួកគេទទួលបានការកោតសរសើរពីមហាជនខណៈពួកគេនៅមិនធ្លាប់លេចឮស្ថិតក្រោមផ្លែកាំបិត កែសម្ផស្សនៅ ឡើយទេបើគិតមកត្រឹមឆ្នាំ២០២៣ នេះ។ តារាស្រីរបស់ខ្មែរទាំង ៤ដួងនោះរួមមាន៖
១.អ្នកនាង សុខ ស្រីនាង
ថ្វីត្បិតបច្ចុប្បន្ន តារាចម្រៀងស្រីសំឡេងស្រទន់ អ្នកនាង សុខ ស្រីនាង ហាក់ស្ងប់ស្ងាត់ពីសិល្ប: និងកាន់តែមានវ័យច្រើនបន្តិចក៏ពិតមែនប៉ុន្តែ បើកត់សម្គាល់ពីប្រជាប្រិយភាព និងការគាំទ្រតារារូបនេះ ហាក់នៅតែរក្សាបានដូចដើម។



ជាការពិត សុខ ស្រីនាង មកទល់ពេលនេះនាងមានអាយុប្រមាណជិត ៤០ឆ្នាំហើយ តែអ្នកនាង សុខ ស្រីនាង ក៏ត្រូវបានគេចាត់ទុកជាតារាចម្រៀងម្នាក់ដ៏មានប្រជាប្រិយភាព និងមានសម្រស់ស្រស់ស្អាតពីធម្មជាតិ។ លើសពីនេះ នាងក៏ទទួលបានការសរសើរថាជាតារាស្រីដែលមានអត្តចរិតស្លូតបូត និងសុភាពរាបសាផងដែរ។
២.តារាចម្រៀងវ័យក្មេងកញ្ញា ឃីន ស្រីនាថ ហៅ អ៉ីវ៉ា


កញ្ញា អ៉ីវ៉ា ជាតារាកូនកាត់ចិនត្រូវបានកត់សម្គាល់ថា នាងមិនដែលឆ្លងកាត់ការ កែសម្រស់នោះទេ។ បើតាមការបង្ហើបពីឪពុកនាងលោក អ៊ូ វ៉ាវ ថាកូនស្រីរបស់លោកបានដឹងខ្លួនតែម្ដងថាលទ្ធផលនៃការកែសម្ផស្សធ្វើឱ្យប៉ះពាល់ប៉ុណ្ណា។ ចំណែកអាជីពសិល្បៈបច្ចុប្បន្ន អ៉ីវ៉ា នៅតែមានទីផ្សាខ្លាំងមិនចាញ់រៀមច្បងឡើយ។
៣.តារាចម្រៀងមេម៉ាយកូនមួយ ពេជ្រ សូលីកា
អ្នកនាង ពេជ្រ សូលីកា ក៏ត្រូវបានប្រភពបង្ហើបថា នាងនៅមិនទាន់មានដំណឹងនៃការវះកាត់កែសម្រស់នៅផ្នែកណាមួយទេ បើទោះជាមានអ្នកខ្លះថានាងមិនសូវមានសម្រស់ដើមទ្រូងក៏ដោយ។



ពេជ្រ សូលីកា បន្ទាប់ពីឆ្លងកាត់រឿងរ៉ាវចាក់ស្រេះជាច្រើននៅលើវិថីជីវិត ផ្ទាល់ខ្លួន បច្ចុប្បន្នគេសង្កេតឃើញអ្នកម្ដាយSingle រូបនេះហាក់មានភាពរឹងមាំឡើងវិញពិសេស ជារឿយៗនាងបានង្ហាញការតុបតែងខ្លួនឡើងខ្ញង់ និងស្រស់ស្អាតមិនចាញ់ក្រមុំឡើយ។
៤.តារាចម្រៀង រ៉េត ស៊ូហ្សាណា
តារាវ័យក្មេងរូបនេះ ក៏មិនទាន់ឭដំណឹងថានាងធ្លាប់បានកែកុនត្រង់ផ្នែកណាមួយនៅលើតួខ្លួនរបស់នាងនោះទេ។ តែជាក់ស្ដែង មហាជនបានឃើញហើយពីរូបសម្រស់របស់តារាស្រីមួយឌួងនេះមានភាពស្រស់ស្អាតខ្លាំងទាំងការតុបតែងខ្លួនជាប្រចាំ និងពេលចេញសំដែងហាក់លេចធ្លោ និងទាញអារម្មណ៍អ្នកគាំទ្រយ៉ាងច្រើនផងដែរ។



រ៉េត ស៊ូហ្សាណា កាលពីកន្លងទៅមហាជន និងអ្នកគាំទ្របានដឹងហើយថា នាងធ្លាប់មានព័ត៌មានមួយចំនួនបានដាក់ការសង្ស័យលើទំនាក់ទំនងស្នេហាជាមួយកូនប្រុសកំពូលតារាចម្រៀង ព្រាប សុវត្ថិ ប៉ុន្តែ ក្រោយមកដំណឹងត្រូវបានភរិយាលោក ព្រាប សុវត្ថិ បានបញ្ជាក់ថាគ្រាន់ការរាប់អានគ្នាធម្មតាប៉ុណ្ណោះ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?