ជីវិតកម្សាន្ដ
YG ចេញមុខបញ្ជាក់ថា Jisoo និង Ahn Bo Hyun មានទំនាក់ទំនងស្នេហាពិតប្រាកដមែន
Jisoo សមាជិកក្រុម BLACKPINK និងតារាសម្តែង Ahn Bo Hyun កំពុងមានទំនាក់ទំនងគ្នា ខណៈ ទាំងផលិតកម្ម YG Entertainment និង FN Entertainment បានបញ្ជាក់នៅថ្ងៃទី០៣ ខែសីហានេះព្រមគ្នាតែម្ដង។

អ្នកតំណាងរបស់ YG Entertainment បានប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃនេះថា “Jisoo និង Ahn Bo Hyun កំពុងស្គាល់គ្នាដោយអារម្មណ៍ល្អ។ ពួកយើងនឹងដឹងគុណ ប្រសិនបើអ្នកទាំងអស់គ្នាមើលពួកគេយ៉ាងកក់ក្តៅ”។ ចំណែកខាងផលិតកម្ម FN Entertainment របស់ Ahn Bo Hyun បានចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះផងដែរ។
អ្នកគាំទ្រជាច្រើន សុទ្ធតែដឹងហើយថា Ahn Bo Hyun កើតនៅឆ្នាំ១៩៨៨ មានអាយុ៣៥ឆ្នាំ ចំណែក Jisoo មានអាយុតិចជាង ៧ ឆ្នាំនៅអាយុ ២៨ ឆ្នាំ កើតក្នុងឆ្នាំ១៩៩៥ ។ តារាទាំងពីរបានបង្ហាញខ្លួននៅឆ្នាំ ២០១៦ ដូចគ្នា ក្នុងពេលដែល Ahn Bo Hyun សម្ដែងក្នុងរឿង ‘Hiya’ និង Jisoo ក្នុងក្រុម BLACKPINK ។
យ៉ាងណាមិញ នេះជាលើកទីមួយហើយដែល YG ទទួលស្គាល់ជាសាធារណៈនូវព័ត៌មានណាត់ជួបរបស់សមាជិក Blackpink ជាក្រុម Kpop ដ៏ពេញនិយមទូទាំងពិភពលោកដែលមានអ្នកគាំទ្រជាច្រើន។ ចំណែកតារាសម្ដែង Ahn Bo Hyun កំពុងដើរលើវិថីសិល្បៈកូរ៉េ និងមានការងារជាច្រើនផងដែរ។
ទោះយ៉ាងណាក៏ដោយ កាលពីប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយDispatch បានរាយការណ៍ផ្តាច់មុខថា គូស្នេហ៍ថ្មីថ្មោងមួយនេះតែងតែចំណាយពេលនៅផ្ទះរបស់ Jisoo នៅ Yongsan បន្ទាប់ពីនាងត្រលប់មកប្រទេសកូរ៉េវិញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ២២ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


