ព័ត៌មានអន្ដរជាតិ
ព្យុះ Khanun សម្លាប់មនុស្សនៅជប៉ុន រួចបន្តទៅវាយប្រហារ កោះតៃវ៉ាន់
ព្យុះទីហ្វុង Khanun បានវាយប្រហារខេត្ត Okinawa និង Kagoshima ភាគនិរតីប្រទេសជប៉ុន ជាមួយនឹងភ្លៀងធ្លាក់ឥតឈប់និងខ្យល់បក់ខ្លាំងរយៈពេលពីរថ្ងៃជាប់គ្នា ដោយបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់។

ព្យុះ Khanun កំពុងធ្វើដំណើរយឺតៗ ឆ្ពោះទៅភាគពាយព្យ ក្នុងសមុទ្រចិនខាងកើត គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ទី៣ខែសីហា ដោយពាំនាំជាមួយនឹងខ្យល់បក់ក្នុងល្បឿន១៦២គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់កន្ត្រាក់រហូតដល់២៣៤គីឡូម៉ែត្រក្នុងមួយម៉ោង។
ក្រុមហ៊ុនអគ្គិសនីកោះ Okinawa និយាយថា ដោយសារតែបង្គោលភ្លើងបាក់ ផ្ទះប្រហែល១៦៦ ០០០ខ្នងលើកោះ Okinawa មិនមានអគ្គិសនីប្រើប្រាស់នោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ អាកាសយានដ្ឋាន Naha បានដំណើរការឡើងវិញហើយ បន្ទាប់ពីបិទអស់រយៈពេលពីរថ្ងៃ ប៉ុន្តែក្រសួងដឹកជញ្ជូននិយាយថា ជើងហោះហើរចំនួន៣០៤ ត្រូវបានលុបចោល។

ដោយឡែក ភាគខាងជើងកោះតៃវ៉ាន់ បានបិទអាជីវកម្ម និងសាលារៀន ខណៈក្រុមហ៊ុនអាកាសចរណ៍ បានលុបចោលជើងហោះហើររាប់សិបជើង ពេលព្យុះទីហ្វុង Khanun បោះពួយឆ្លងកាត់ភាគឦសានរបស់កោះនេះ ចំពេលមានការព្រមានអំពីទឹកជំនន់ និងខ្យល់បក់ខ្លាំង ហើយការិយាល័យអាកាសធាតុតៃវ៉ាន់ ក៏បានចាត់ថ្នាក់ថាជាកម្រិតខ្យល់ព្យុះទីហ្វុងខ្លាំងបំផុតលំដាប់ទីពីរផងដែរ ។
សូមបញ្ជាក់ ព្យុះទីហ្វុង Khanun កើតឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីព្យុះទីហ្វុង Doksuri នាំមកនូវភ្លៀងធ្លាក់ និងខ្យល់បក់បោកយ៉ាងខ្លាំងនៅភាគខាងត្បូងកោះតៃវ៉ាន់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ព្យុះទីហ្វុងខ្លាំងក្លាមួយទៀត បោះពួយទៅជប៉ុន បង្ខំឲ្យលុបចោលជើងហោះហើរ និងជម្លៀសមនុស្សរាប់ម៉ឺននាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


