ព័ត៌មានអន្ដរជាតិ
មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត! ព្យុះព្រះអាទិត្យ វាយប្រហារភព៣ ក្នុងពេលតែមួយ
ព្យុះព្រះអាទិត្យ បានវាយប្រហារភពផែនដី ព្រះចន្ទ និងភពព្រះអង្គារ ក្នុងពេលដំណាលគ្នា ដោយនេះជាការវាយប្រហាររបស់ព្យុះព្រះអាទិត្យ លើភពចំនួន៣ក្នុងពេលតែមួយ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។

យានអវកាសអន្តរជាតិ បានរាយការណ៍អំពីបន្ទុះនេះ បន្ទាប់ពីរកឃើញថា ភាគល្អិតដែលមានថាមពលគ្រប់គ្រាន់ ហោះកាត់ដែនម៉ាញេទិចរបស់ផែនដី ដែលជាដែនការពារភពផែនដីរបស់យើងពីព្រឹត្តិការណ៍បែបនេះ ហើយក្រុមតារាវិទូបារម្ភថា វាអាចបង្កគ្រោះថ្នាក់ដល់ជីវិតផងដែរ ។
ការសិក្សាដោយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសចិនបានបង្ហាញថា “យើងនៅតែប្រឈមមុខនឹងឧបសគ្គធំមួយ នោះគឺវិទ្យុសកម្មអវកាស ដែលជាហានិភ័យដ៏សំខាន់ និងមិនអាចចៀសបានសម្រាប់សុខភាពអាកាសយានិក ជាពិសេសសម្រាប់ការស្នាក់នៅរយៈពេលយូរនៅស្ថានីយ៍តាមភពចន្ទ ឬភពអង្គារនាពេលអនាគត”។

គួរបញ្ជាក់ថា ព្យុះព្រះអាទិត្យនេះ ត្រូវបានរកឃើញតាំងតែពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ មកម្ល៉េះ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រ ទើបតែទម្លាយការរកឃើញរបស់ពួកគេកាលពីចុងសប្តាហ៍កន្លងទៅប៉ុណ្ណោះ ។
ទន្ទឹមនោះ ព្រឹត្តិការណ៍នេះត្រូវបានថតដោយ ផ្កាយរណប ExoMars Trace Gas Orbiter (TGO) របស់ទីភ្នាក់ងារអវកាសអឺរ៉ុប, រ៉ូប៉ូត Curiosity Mars rover របស់អង្គការណាសា, យានចុះចតឋានព្រះចន្ទរបស់រដ្ឋបាលអវកាសជាតិចិន, ផ្កាយរណបសង្កេតឋានព្រះចន្ទរបស់អង្គការណាសា និងផ្កាយរណប Eu:CROPIS របស់មជ្ឈមណ្ឌលអវកាសអាល្លឺម៉ង់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកវិទ្យាសាស្រ្ត៖ ព្យុះព្រះអាទិត្យ នឹងជះឥទ្ធិពលមកភពផែនដី លឿនជាងការរំពឹងទុក
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


