ព័ត៌មានអន្ដរជាតិ
រុស្ស៊ី នឹងដាក់ពន្ធនាគារ ១២ ឆ្នាំ បើអ្នកណា ហ៊ានរត់ពន្ធគ្រាប់ស្រល់
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីដាក់បញ្ចូលគ្រាប់ស្រល់កូរ៉េ ទៅក្នុងបញ្ជីជាតិនៃទំនិញ និងធនធានសំខាន់ៗជាយុទ្ធសាស្ត្រ ។

ការកំណត់នេះមានន័យថា ការរត់ពន្ធគ្រាប់ស្រល់កូរ៉េ នឹងត្រូវចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌ ហើយត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១២ ឆ្នាំ ។
គំនិតផ្តួចផ្តើមក្នុងការបន្ថែមគ្រឿងឧបភោគបរិភោគទៅក្នុងបញ្ជីធនធានដ៏មានតម្លៃជាយុទ្ធសាស្ត្រនេះ ត្រូវបានស្នើឡើងដំបូងដោយលោក Oleg Kozhemyako អភិបាលនៃតំបន់ Primorsky Krai ភាគខាងកើតប្រទេសរុស្ស៊ី ដែលមានព្រំប្រទល់ជាប់ចិន និងកូរ៉េខាងជើង ។

នៅក្នុងឯកសារដែលផ្ញើទៅកាន់ប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន, លោក Kozhemyako បានអះអាងថា តួនាទីរបស់គ្រាប់ស្រល់ មិនត្រូវបានកំណត់ថាជាធនធានដ៏មានតម្លៃសម្រាប់សេដ្ឋកិច្ចនោះទេ ប៉ុន្តែពួកគេក៏បង្កើតជាមូលដ្ឋានអាហារដ៏សំខាន់ សម្រាប់សត្វនៅក្នុងតំបន់ផងដែរ។
យោងតាមលោក Kozhemyako បានឲ្យដឹងថា បរិមាណនៃគ្រាប់ស្រល់ដែលប្រមូលផល នៅក្នុងតំបន់មានការធ្លាក់ចុះ ដោយសារតែភាពខ្វះចន្លោះនៃច្បាប់។
ពាក់ព័ន្ធនឹងការអត្ថាធិប្បាយលើការដាក់បញ្ចូលគ្រាប់ស្រល់កូរ៉េ ទៅក្នុងបញ្ជីទំនិញសំខាន់ៗជាយុទ្ធសាស្ត្រនេះដែរ លោក Konstantin Stepanov រដ្ឋមន្ត្រីក្រសួងរុក្ខាប្រមាញ់និងសត្វព្រៃតំបន់ Krasnodar បានសង្កត់ធ្ងន់ថា ច្បាប់ថ្មីនេះគឺសំដៅតែលើការគ្រប់គ្រងការនាំចេញប៉ុណ្ណោះ និងមិនហាមឃាត់ពលរដ្ឋពីការប្រមូលផលគ្រាប់នោះឡើយ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ការស្ទង់មតិ៖ ជនជាតិរុស្ស៊ីពាក់កណ្តាល ជឿថា ប្រទេសពួកគេ គឺជា មហាអំណាចពិភពលោក
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


