ជីវិតកម្សាន្ដ
ច្បាស់ការ! កុងត្រារបស់ BLACKPINK ជាមួយ YG បានបញ្ចប់ហើយ
ប្រព័ន្ធផ្សព្វផ្សាយ Naver បានបង្ហាញឲ្យដឹងថា កិច្ចសន្យារបស់ BLACKPINK ជាមួយ YG ENTERTAINMENT បានបញ្ចប់ជាផ្លូវការហើយ ខណៈសមាជិកទាំង៤សម្រេចចុះហត្ថលេខាកាលពីថ្ងៃទី ០៨ ខែសីហា ម្សិលមិញនេះ។

ទោះយ៉ាងណាក៏ដោយ ខាងផលិតកម្ម YG បានពិភាក្សាអំពីការបន្តកុងត្រាជាមួយសមាជិកទាំងបួន។ ប៉ុន្តែនៅតែមិនអាចរកឃើញកិច្ចព្រមព្រៀងណាមួយនោះទេ។ ស្របពេលដែលលទ្ធភាពខ្ពស់បង្ហាញថា Lisa មានទំនោរទៅដាច់ពីគេ។ ហើយ YG កំពុងធ្វើការលើព័ត៌មានលម្អិតនៃការបន្តកិច្ចសន្យាជាមួយសមាជិកបីនាក់ដែលនៅសល់ Rose, jennie , Jisoo និងគ្រួសាររបស់ពួកគេ។
យ៉ាងណាមិញសកម្មភាពរបស់ BLACKPINK និង YG នឹងបន្ត នៅពេលដែល BORN PINK ដែលជាការប្រគំតន្ត្រីទេសចរណ៍ពិភពលោកដ៏ធំបំផុតរបស់ K-pop Girl Group កំពុងដំណើរការនូវឡើយ។ គេរំពឹងថាលទ្ធផលទាក់ទងនឹងការបន្តកិច្ចសន្យានឹងមានភាពច្បាស់លាស់នៅចុងខែនេះ។ បើទោះបីជាសកម្មភាពផ្លូវការរវាង BLACKPINK និង YG បានបញ្ចប់ជាស្ថាពរទៅហើយក្ដី៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៧ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


