សន្តិសុខសង្គម
សមត្ថកិច្ចនឹងបញ្ជូនខ្លួនលោកអធិការរងខណ្ឌចំការមនដែលប្រើអំពើហិង្សាលើអ្នកបើករថយន្ដទៅតុលាការនៅរសៀលនេះ
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងបញ្ជូនខ្លួនលោកវរសេនីយ៍ត្រី ហ៊ុត គង់ អធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនទៅសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៦ ខែសីហានេះ។ នេះបើតាមការបញ្ចាក់របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦សីហា នេះថា ទាក់ទងលោកអធិការងខណ្ឌចំការមន ដែលប្រើអំពើហិង្សាលើអ្នកបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៤៨៤ កែងផ្លូវ៩៩ គឺនៅរសៀលថ្ងៃទី១៦ ខែសីហានេះ នឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្ត។

សូមបញ្ចាក់ថា លោកវរសេនីយ៍ត្រី ហ៊ុត គង់ អធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ត្រូវបានឃាត់ខ្លួនកាលថ្ងៃទី១៥ ខែសីហា និងបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើកិច្ចការសួរនាំ។ ទន្ទឹងនោះ លោកវរសេនីយ៍ត្រី ហ៊ុត គង់ ក៏ត្រូវបានផ្អាកការងារជាបណ្ដោះអាសន្នផងដែរ៕
អត្ថបទ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


