Connect with us

ព័ត៌មានជាតិ

ក្រសួងផែនការ ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន១៥រូប

បានផុស

នៅ

ក្រសួងផែនការ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន១៥រូប ដែលមានអាយុចាប់ពី ១៨ឆ្នាំដល់៤៥ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងផែនការ បានឲ្យដឹងថា ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ១៥រូបនេះ មានទៅតាមផ្នែកការងារដូចជា៖ ១) អ្នករៀបចំគោលនយោបាយនិងយុទ្ធសាស្ត ចំនួន០២រូប ២) សេដ្ឋវិទូចំនួន០៧រូប ៣) អ្នកស្ថិតិជាន់ខ្ពស់ចំនួន០៤រូប និង៤) អ្នកព័ត៌មានវិទ្យាចំនួន០២រូប ដើម្បីបម្រើការងារ ក្នុងការសម្របសម្រួលលើការអនុវត្តគោលនយោបាយជាតិប្រជាជនឆ្នាំ២០១៦-២០៣០ និងការពង្រឹង ស្ថិតិគណនេយ្យជាតិ ស្ថិតិសេដ្ឋកិច្ច ស្ថិតិប្រជាសាស្ត្រ និងភាគលាភប្រជាសាស្ត្រ។

សូមបញ្ជាក់ថា បេក្ខជន ឬបេក្ខនារីដែលត្រូវជ្រើសរើសត្រូវមានចំណេះដឹងភាសាអង់គ្លេសច្បាស់លាស់ អាចនិយាយ បកប្រែឯកសារ បកប្រែផ្ទាល់មាត់ និងសរសេររបាយការណ៍ និងលិខិតផ្សេងៗជាផ្លូវការបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម