ព័ត៌មានអន្ដរជាតិ
លោក Joko Widodo ថា ឆ្នាំក្រោយ ឥណ្ឌូណេស៊ី នឹងប្រារព្ធទិវាឯករាជ្យ នៅក្នុងរដ្ឋធានីថ្មី
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានបង្ហាញសុទិដ្ឋិនិយមថា ប្រទេសរបស់លោកអាចនឹងប្រារព្ធទិវាឯករាជ្យជាតិ នាថ្ងៃទី១៧ ខែសីហា ឆ្នាំក្រោយ នៅក្នុងរដ្ឋធានីថ្មីដែលមានឈ្មោះថា Nusantara ។

ជាក់ស្ដែងនៅក្នុងពិធីអបអរសាទរទិវាឯករាជ្យជាតិ ១៧ សីហា ២០២៣ រដ្ឋាភិបាលឥណ្ឌូណេស៊ីក៏បានបញ្ចេញវីដេអូដែលបង្ហាញពីដំណើរការសាងសង់រដ្ឋធានីថ្មីនៅចំពោះមុខភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួមប្រហែល ៨,០០០ នាក់ផងដែរ ។
រដ្ឋាភិបាលឥណ្ឌូណេស៊ីគ្រោងនឹងចាប់ផ្តើមផ្លាស់ប្តូរទីតាំងរដ្ឋធានីថ្មី ចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៤ ពោលចំថ្ងៃឯករាជ្យរបស់ប្រទេសតែម្ដង បន្ទាប់រដ្ឋធានីថ្មីនេះបង្ហើបខ្ទង់ចំណាយអស់ប្រហែល ៣០ ពាន់លានដុល្លារ ។

ទន្ទឹមនោះ ក្រុមហ៊ុនសរុបចំនួន ១២១ មកពី ១៨ ប្រទេសបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរដ្ឋធានីថ្មីនេះផងដែរ ខណៈក្រុមហ៊ុនជប៉ុនមានចំនួន ២៧ ក្នុងចំណោមក្រុមហ៊ុនវិនិយោគទាំងនោះ ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ដំណើរការសាងសង់ទីក្រុងថ្មីរបស់ឥណ្ឌូណេស៊ី កំពុងប្រព្រឹត្តទៅនៅទីតាំងមួយកន្លែងលើកោះ Kalimantan ដែលមានចម្ងាយប្រហែល ២,០០០ គីឡូម៉ែត្រពីទីក្រុងហ្សាការតា បន្ទាប់ពីទីក្រុងមួយនេះប្រឈមនឹងការកកស្ទះចរាចរណ៍ និងការបំពុលបរិយាកាសអស់រយៈពេលជាច្រើនឆ្នាំ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


