Connect with us

ព័ត៌មានជាតិ

កម្ពុជា សម្រេចបានថវិកាជាង ១៤ពាន់លានដុល្លារ ពីការនាំចេញទំនិញ​សំខាន់ៗ​​ជាង ២០មុខ

បានផុស

នៅ

សម្រាប់ទំនិញសំខាន់ៗរបស់កម្ពុជា ដែលបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានចំណូលប្រមាណ ១៤​ពាន់លានដុល្លារ គិតត្រឹមរយៈពេល ៧ខែ ឆ្នាំ ២០២៣ ហើយចំពោះការនាំចេញនេះ បានរួមចំណែក​ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ យ៉ាងសំខាន់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមយោង​របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញផ្សាយក្នុងខែ កក្កដា បានឱ្យដឹងថា សម្រាប់ទំនិញសំខាន់ៗដែលត្រូវបាននាំចេញ​រួមមាន ​​​​​សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់ មានទឹកប្រាក់ចំនួន ៣ពាន់លានដុល្លារ មានការថយចុះ ២២.៧ ភាគរយ ធៀបនឹងឆ្នាំ ២០២២ មានចំនួន ៩.៩ ពាន់លានដុល្លារ។​ សម្រាប់ម៉ាស៊ីន និងឧបករណ៍អគ្គិសនី មានចំនួនទឹកប្រាក់ប្រមាណ ១.៨ ពាន់លានដុល្លារ មានកំណើន ១៣.៧ ភាគរយ ធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២២។

ចំពោះគុ​ជខ្យងធម្មជាតិ ឬចិញ្ចឹម ត្បូងថ្មមានតម្លៃ មានចំនួនទឹកប្រាក់ ៦០៧ លានដុល្លារ កើនឡើង  ៤.៥ ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២​ ចំនួន ១៦៩ លានដុល្លារ។ ជាមួយគ្នានេះដែរ សម្រាប់ស្បែកជាប់រោម ស្បែកសិប្បនិម្មិត និផលិតផលរបស់វា មានកំណើនប្រមាណ ១.២ ភាគរយ ក្នុងឆ្នាំ ២០២៣ នេះ។​

សម្រាប់ប្រដាប់ប្រដារក្មេងលេង ល្បែង និងវត្ថុចាំបាច់សម្រាប់កីឡា មានទំហំទឹកប្រាក់ចំនួន ៩២ លានដុល្លារ មានការកើនឡើង ០.៧ ភាគរយ បើធៀបនឹងឆ្នាំ ២០២២ មាន ៧១​លានដុល្លារ រួមមានទំនិញសំខាន់ៗ​ជាច្រើនផ្សេងៗទៀត។

គូរពញ្ជាក់ឱ្យដឹងផងដែរថា កម្ពុជា មានទំហំពាណិជ្ជកម្មជាមួយអន្តរជាតិ សម្រេចបានប្រមាណជាង ២៧,៧ ពាន់លានដុល្លារ រយៈពេល ៧ខែ ឆ្នាំ ២០២៣នេះ ពោលគឺមានការធ្លាក់ចុះជាង ១៥ ភាគរយ បើធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ គឺមានជាង ៣២,៨ពាន់លានដុល្លារ។

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាជ្ញាធរ​ថៃរឹបអូស​ព្រុយត្រីឆ្លាមជាង​៤០០​នៅ​អាកាសយានដ្ឋាន ដោយ​គ្រោងរត់ពន្ធទៅចិន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​ដាក់​ការសង្ស័យ​ថា​ របបយោធាមីយ៉ាន់​ម៉ា​​បំពាក់​​​​កម្មវិធី​​នុយក្លេអ៊ែរ​​​យោធា​សហការជាមួយរុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជំនន់​ទឹកភ្លៀង​​​វាយ​ប្រហា​​រខ្លាំង​​ក្នុងខេត្ត Chonburi​ ប្រទេសថៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

រាជរដ្ឋាភិបាល តែងបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ប.ស.ស តាមរយៈសកម្មភាពមន្ត្រី

ព័ត៌មានជាតិ៩ ម៉ោង មុន

ការបង់ភាគទាន ប.ស.ស គឺធ្វើតាមកម្មវិធីធនាគារដៃគូតែមួយគត់ មិនមានការបង់តាម QR Code ឡើយ

Sokha Hotels

ព័ត៌មានពេញនិយម