វប្បធម៌ ជំនឿ
ហេងពេញមួយឆ្នាំ បើហូបបង្អែមនេះ ក្នុងអំឡុងបុណ្យចូលឆ្នាំ ចិន
ដូចគ្នានឹងសកម្មភាពតុបតែងផ្ទះទទួលឆ្នាំថ្មី បង្អែមត្រូវបានបង្កើតឡើងដើម្បីផ្ដល់ពរជ័យ បំណងប្រាថ្នា ភាពរុងរឿងនៃសុភមង្គល និងភាពរីករាយពេញមួយឆ្នាំ ដល់អ្នកណាដែលបានទទួលទាន។
ចិនក៏មិនខុសពីខ្មែរដែរ តែងមានជំនឿនឹងអ្វីដែលគេធ្លាប់ធ្វើពីបុរាណមក ដើម្បីអបអរនិងជាការគោរពដល់សាសនា ក្នុងប្រទេស។ យ៉ាងណាមិញ បង្អែមជាចំអាបមួយ មិនគួរខ្វះ ក្នុងពិធីបុណ្យជាតិដ៏ធំនេះឡើយ។
ដែលមានដូចជា ៖
១ នំជាល

ភាសាចិនហៅថា Nian Gao ជានំសម្រាប់អបអរបុណ្យចូលឆ្នាំចិន។ “ Nian Gao” ជាសូរស័ព្ទនៃពាក្យថាជោគជ័យនិងខ្ពស់ជាងឆ្នាំមុនទៅទៀត សម្រាប់គ្រួសារដែលហូបនំប្រភេទនេះ នឹងមានតែភាពផ្អែមល្ហែម ជាពិសេសសមាជិកគ្រួសារនឹងជោគជ័យក្នុងជីវិត សឹងគ្រប់គ្នាៗ។
២ នំអាកោ

នំអាកោ (Fa Gao) មិនខុសពីនំជាលឡើយ សុទ្ធតែជានំដែលហូបដើម្បីទទួលបាននូវបំណងប្រាថ្នា នៃភាពជោគជ័យ ក្នុងជីវិតនាបច្ចុប្បន្ននេះ។ បង្អែមរបស់ចិន ស្ទើរតែទាំងអស់ដែលមានសូរសៀង“ Gao” សុទ្ធតែទទួលតែទទួលបានសុភមង្គល និងបង្កើតទ្រព្យសម្បត្តិជាងឆ្នាំមុនៗ។ មិនថាជាអាកោខ្ទិះ អាកោស្ងួត ឬអាកោប្រភេទមួយណាឡើយ។ ទាំងនោះសុទ្ធតែជាបង្អែមមិនគួរខ្វះ និងគួរហូបជុំគ្នាក្នុងមួយឆ្នាំៗ។
៣ Turnip Cake

នំ Turnip (luó bo gāo) ពេញនិយមនៅភាគខាងត្បូងប្រទេសចិន ជាពិសេសខេត្តហ្វូជាន និងខេត្តក្វាងទុង។ នំប្រភេទនេះ មានរូបរាងស្រដៀងនំគូឆាយ ភាគច្រើនគេយកទៅចៀននិងរោយស្លឹកខ្ទឹមពីលើ ហើយជ្រលក់ជាមួយទឹកម្ទេស ដែលជនជាតិចិនជឿថា នាំសំណាងលើសឆ្នាំមុនទៅទៀត។
៤ ចាហួយ Osthmanthus

ជនជាតិចិនចូលចិត្តបន្ថែមផ្កាទៅបង្អែមរបស់ពួកគេ។ តួយ៉ាងចាហួយ Osthmanthus (zǎo huā gāo) ជាបង្អែមដែលមានប្រវត្តិជាង ៣០០ ឆ្នាំ ថែមទាំងតំណាងឲ្យភាពរីករាយ មិត្តភាពនិងភាពជោគជ័យ។
អ្នកណាដែលបានហូបបង្អែមនេះមួយចាន ដូចនាំឲ្យខ្លួនឯងអាយុវែង សុខសប្បាយ រុងរឿង និងមានសន្តិភាពផ្លូវចិត្ត។
៥ នំអង្ករចំហុយ

នំអង្ករចំហុយឬ ài wō wo ជាបង្អែមមួយទៀតដែលប្រើអង្ករសម្រូបមកធ្វើ និងត្រូវបានគេស្គាល់ ដោយសារវាមានពណ៌សនិងសាច់គ្រើម។ នៅទីក្រុងប៉េកាំងនំ ត្រូវបានដាក់លក់តាំងពីបុណ្យនិទាឃៈរដូវរហូតដល់ចុងរដូវក្ដៅ។
ពេលមានពិធីបុណ្យទាន ជនជាតិចិនតែងទទួលទាននំនេះ ដើម្បីទទួលបានពរជ័យក្នុងឆ្នាំថ្មី ។
៦ នំអ៊ីឬបាញ់ចានឿក

នំអ៊ីឬនំបាញ់ចានឿក ជានំនាំហុងស៊ុយនិងសុភមង្គល ដល់អ្នកណាដែលបានហូបក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន។ មិនថាជុំគ្រួសារហូបជាមួយគ្នា ឬជាអំណោយសម្រាប់មិត្តភ័ក្ដិ និងមនុស្សជាទីស្រលាញ់ សុទ្ធតែទទួលបានមកវិញនៅរឿងល្អៗ ឬកាន់តែស្អិតរមួត ដូចជាសាច់នំដែរ៕
គ្រូ ណុប
ចុចអាន៖ពណ៌ ៣ នាំលាភសំណាង ហើយពណ៌១ ជាអពមង្គលក្នុងពិធីបុណ្យចូលឆ្នាំចិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


