សន្តិសុខសង្គម
ឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីរកឃើញអាវុធAKមួយដើមក្នុងរថយន្ដ
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ក្រោយឆែករកឃើញអាវុធAKមួយដើមនៅក្នុងរថយន្ដ ក្នុងប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិផ្ទុះនៅផ្លូវព្រះស៊ីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខ កាលពីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ រុន សុវណ្ណវុត្ថា អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៦៨G ផ្លូវលំ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ បើករថយន្តម៉ាក TOYOTA ព្រូស ស៊េរីឆ្នាំ2010 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2BM-9691។

ក្នុងប្រតិបត្តិការចុះអនុវត្តត្រួតពិនិត្យអាវុធជាតិផ្ទុះនេះ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឆែករកឃើញអាវុធម៉ាកAK47 លេខ16193934 ស្វាយបត់ ផលិតនៅប្រទេសចិន បង់១គ្មានគ្រាប់ ដែលជនសង្ស័យលាក់ទុកក្នុងរថយន្ដ។
ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានខណ្ឌដូនពេញដើម្បីសួរនាំ និងចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


