Connect with us

ព័ត៌មានអន្ដរជាតិ

ខូចទូទឹកកកផ្ទុកវ៉ាក់សាំងកូវីដក្នុងមន្ទីរពេទ្យមួយនៅអាមេរិក ស្ទះមនុស្សរាប់រយនាក់ចាំចាក់

បានផុស

នៅ

មនុស្សរាប់រយនាក់បានប្រញាប់ប្រញាល់ទៅគ្លីនិកនៅរដ្ឋវ៉ាស៊ីនតោនដើម្បីទទួលការចាក់វ៉ាក់សាំងកូវីដដូសដំបូង បន្ទាប់ពីទូទឹកកកស្តុកវ៉ាក់សាំងត្រូវបានគេរាយការណ៍ថាបានខូចនៅមន្ទីរពេទ្យមួយផ្សេងដែលពួកគេចាំចាក់ ។

យោងតាមគេហទំព័រ King-TV បានឲ្យដឹងថា ទូទឹកកកដែលផ្ទុកវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna ចំនួន ១,៦៥០ ដូសនៅឯមន្ទីរពេទ្យ Kaiser Permanente ក្នុងទីក្រុង Seattle បានខូចកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាកលវិទ្យាល័យ Seattle University និងសាកលវិទ្យាល័យ University of Washington បានបែងចែកដូសដើម្បីជួយដល់មន្ទីរពេទ្យ Kaiser Permanente ដែលជាអ្នកផ្តល់សេវាថែទាំសុខភាពដ៏សំខាន់ និងបានបង្ហោះសារបន្ទាន់នៅលើបណ្តាញសង្គមជាមួយនឹងព័ត៌មាននេះ ។

តំណាងរបស់មន្ទីរពេទ្យ Kaiser Permanente Washington បាននិយាយថា “ក្រុមការងារបានធ្វើការយ៉ាងយកចិត្តទុកដាក់ និងភាពជាដៃគូជិតដិតទាំងយប់ និងពេលព្រឹកដើម្បីធានាថាដូសទាំងអស់ត្រូវបានប្រើប្រាស់ ហើយមិនមានការបាត់បង់វ៉ាក់សាំងឡើយ” ។

យោងតាមរបាយការណ៍បានឲ្យដឹងថា វ៉ាក់សាំងទាំងនេះត្រូវបានគ្រប់គ្រង ។ កាលពីថ្ងៃសុក្រប្រធានមន្ទីរពេទ្យ Kaiser Permanente Washington បាននិយាយថា ទូទឹកកកទាំងអស់ត្រូវបានសាកល្បង និងកំពុងធ្វើការ ។

យោងតាមសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា សហរដ្ឋអាមេរិកមានករណីឆ្លងជំងឺកូវីដ ១៩ ជាង ២៥ លានករណី និងមានអ្នកស្លាប់ជាង ៤៣៤,០០០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ផ្ទុះកំហឹងចំពោះរដ្ឋបាលលោក Biden ដោយសារចាក់វ៉ាក់សាំងកូវីដឲ្យភេរវករមុនប្រជាជនអាមេរិក

ចុចអាន ៖ តាមពិត គ្រាប់បែកបំពង់ដែលរកឃើញនៅជិតវិមានកាពីតូលត្រូវបានដាក់នៅយប់មុនពេលកុបកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម