Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះកំហឹងចំពោះរដ្ឋបាលលោក Biden ដោយសារចាក់វ៉ាក់សាំងកូវីដឲ្យភេរវករមុនប្រជាជនអាមេរិក

បានផុស

នៅ

រដ្ឋបាលរបស់លោក Biden ត្រូវបានគេបន្ទោសបន្ទាប់ពីលេចឮព័ត៌មានថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នឹងត្រូវចាក់លើអ្នកជាប់ឃុំឃាំងនៅពន្ធនាគារ Guantanamo Bay រួមទាំងលើភេរវករក្រុមអាល់កៃដានិងមេក្លោងការវាយប្រហារថ្ងៃទី១១ខែកញ្ញា (៩/១១) លោក Khalid Sheikh Mohammed ផងដែរនៅដើមសប្តាហ៍ក្រោយនេះ។

មេក្លោងការវាយប្រហារថ្ងៃទី១១ខែកញ្ញា (៩/១១) លោក Khalid Sheikh Mohammed
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋអាជ្ញា Clayton Trivett Jr ដែលកំពុងដឹកនាំរឿងក្តីប្រឆាំងនឹងភេរវករទាំង៥នាក់នៅពីក្រោយការវាយប្រហារថ្ងៃទី១១ខែកញ្ញា បានបង្ហាញសេចក្តីសម្រេចនេះនៅក្នុងលិខិតមួយទៅកាន់មេធាវីការពារក្តីកាលពីថ្ងៃព្រហស្បតិ៍។

យោងតាមកាសែត New York Times បានសរសេរថា “មន្ត្រីមួយរូបនៅមន្ទីរបញ្ចកោណ ទើបតែចុះហត្ថលេខាលើអនុស្សរណៈយល់ព្រមសម្រាប់ការចាក់វ៉ាក់សាំងកូវីដដល់អ្នកជាប់ឃុំនៅ Guantánamo”។

Trivett Jr និយាយថា ជំរំឃុំឃាំងរបស់សហរដ្ឋអាមេរិកនេះមានអ្នកជាប់ឃុំ៤០នាក់ ដែលពួកគេទាំងអស់អាចទទួលបានការចាក់វ៉ាក់សាំងលើកដំបូងនៅថ្ងៃចន្ទប្រសិនបើពួកគេយល់ព្រម។

កិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងត្រូវបានគេរាយការណ៍ថា មានគោលបំណងជួយបន្តនីតិវិធីច្បាប់សម្រាប់អ្នកទោសដូចជា Khalid Sheikh Mohammed ដែលត្រូវបានពន្យាពេលដោយសារតែជំងឺរាតត្បាត។

ប៉ុន្តែព័ត៌មាននេះបានបង្កឲ្យផ្ទុះកំហឹងក្នុងចំណោមអ្នកនយោបាយនិងអ្នកឆ្លើយតបព្រឹត្តិការណ៍ ៩/១១ ដែលបានរិះគន់ការសម្រេចចិត្តចាក់វ៉ាក់សាំងដល់ភេរវករ មុនពលរដ្ឋអាមេរិក។

ការចាក់វ៉ាក់សាំងនេះបានកើតឡើង ចំពេលមានកង្វះខាតថ្នាំដែលបានរារាំងដល់កិច្ចខិតខំប្រឹងប្រែងចាក់នៅទូទាំងសហរដ្ឋអាមេរិក ខណៈមានជនជាតិអាមេរិកទើបតែ២៦លាននាក់ប៉ុណ្ណោះដែលត្រូវបានចាក់វ៉ាក់សាំងរួច។

លោក Tom Von Essen ស្នងការអគ្គិភ័យក្រុងអំឡុងព្រឹត្តិការណ៍ ៩/១១ បាននិយាយថា “អ្នកមិនអាចធ្វើវាបានទេ។ នេះជារឿងគួរឲ្យអស់សំណើច ដែលយើងទទួលបានពីរដ្ឋាភិបាលរបស់យើង។ ពួកគេនឹងចាក់វ៉ាក់សាំងនៅ Guantanamo Bay មុនពេលប្រជាជនអាមេរិកទាំងអស់ទទួលវា វាគឺជាល្ខោនដែលមិនសមហេតុផល”។

លោក Tom Von Essen ស្នងការអគ្គិភ័យក្រុងអំឡុងព្រឹត្តិការណ៍ ៩/១១

រីឯលោកស្រី Elise Stefanik អ្នកតំណាងគណបក្សសាធារណរដ្ឋសម្រាប់មណ្ឌលទី២១នៃទីក្រុងញូវយ៉កបាននិយាយថា “វាមិនអាចប្រកែកបាននិងមែនជាអាមេរិកទាល់តែសោះដែលលោកប្រធានាធិបតី Biden កំពុងជ្រើសរើសផ្តល់អាទិភាពដល់ភេរវករដែលត្រូវបានផ្តន្ទាទោសនៅ Guantanamo ជាជាងមន្ត្រីជាន់ខ្ពស់ឬអតីតយុទ្ធជនដែលងាយរងគ្រោះ”។

លោកស្រី Elise Stefanik អ្នកតំណាងគណបក្សសាធារណរដ្ឋសម្រាប់មណ្ឌលទី២១នៃទីក្រុងញូវយ៉ក

ចំណែកអ្នកពន្លត់អគ្គិភ័យចូលនិវត្តន៍ក្នុងទីក្រុងញូវយ៉កលោក Michael O’Connell ដែលបានចូលរួមក្នុងការស្វែងរកនិងជួយសង្គ្រោះក្នុងព្រឹត្តិការណ៍ ៩/១១ បានប្រាប់កាសែតថា “វាពិតជាគួរឲ្យស្អប់ខ្ពើមណាស់។ ភេរវករទាំងនេះបានបង្កគ្រោះថ្នាក់ ប៉ុន្តែអ្នកស្នេហាជាតិគឺជាអ្នកដែលត្រូវរង់ចាំទទួលការចាក់វ៉ាក់សាំងទៅវិញ”។

អ្នកពន្លត់អគ្គិភ័យចូលនិវត្តន៍ក្នុងទីក្រុងញូវយ៉កលោក Michael O’Connell

លោក Khalid Sheikh Mohammed ត្រូវបានគេនិយាយថា ជាស្ថាបត្យករនៅពីក្រោយផែនការភេរវកម្មដែលបានសម្លាប់មនុស្សចំនួន២,៩៧៦នាក់ក្នុងទីក្រុងញូវយ៉ក វ៉ាស៊ីនតោនឌីស៊ីនិងផេនស៊ីលវេនៀកាលពីថ្ងៃទី១១ខែកញ្ញា។

លោក Mohammed គ្រោងនឹងត្រូវជំនុំជម្រះក្តីពាក់ព័ន្ធព្រឹត្តិការណ៍ ៩/១១ ជាមួយមនុស្ស៤នាក់ផ្សេងទៀតនៅឯតុលាការយោធា Guantanamo។

ពួកគេត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមរួមទាំងអំពើភេរវកម្មនិងការសម្លាប់មនុស្សជិត៣,០០០នាក់។

ពួកគេនឹងក្លាយជាមនុស្សដំបូងបង្អស់ដែលត្រូវបានជំនុំជម្រះក្តីក្នុងរយៈពេលជិត២០ឆ្នាំ បន្ទាប់ពីការវាយប្រហារ។ ប្រសិនបើរកឃើញថាមានកំហុស ពួកគេនឹងត្រូវទទួលទោសប្រហារជីវិត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ សហរដ្ឋអាមេរិក ប្រកាសអាសន្នអំពើភេរវកម្មប្រឆាំងរដ្ឋាភិបាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម