សន្តិសុខសង្គម
សមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត ពាក់ព័ន្ធនឹងករណីចូលរួមរំដោះជនជាតិចិនដែលជាមេក្លោងជួញដូរគ្រឿងញៀនដ៏ធំ
សៀមរាប ៖ កម្លាំងផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងនគរបាលក្រសួងមហាផ្ទៃ បានបើកការស្រាវជ្រាវរហូតឈានដល់ ឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ ករណីចូលរួមអ្នករំដោះជនជាតិចិនម្នាក់ដែលជាមេក្លោងជួញដូរគ្រឿងញៀនដ៏ធំ។

លោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងនៅល្ងាចថ្ងៃទី២៣នេះថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំជំនាញនៃនគរបាលអគ្គស្នងការនគរបាលជាតិ ដោយមានការសម្របសម្រួលនីតិវិធីពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីលោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប ទើបកម្លាំងសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន១៣នាក់ ពាក់ព័ន្ធករណីចូលរួមអ្នករំដោះជនជាតិចិនម្នាក់ដែលជាមេក្លោងជួញដូរគ្រឿងញៀនដ៏ធំ។

លោកបន្តថា នៅវេលាម៉ោង១២០០នាទីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ កម្លាំងផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះអនុវត្តន៍ដីកាបញ្ចាឲ្យចូលខ្លួនជនសង្ស័យឈ្មោះ ប្រាក់ ចំរើន ភេទស្រី អាយុ៣៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិវាល សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប ពាក់ព័ន្ធនឹងករណី រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ (រំដោះអ្នកទោសដោយក្រុមជនប្រដាប់អាវុធ) ប្រព្រឹត្តកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចគ្លីនិកពេទ្យធ្មេញ ជុំ ចិន្ថា ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប តាមការអនុវត្តន៍ដីកាបញ្ជាឲ្យចូលខ្លួន លេខ៤០១ អ.យ.ឆ ចុះថ្ងៃច័ន្ទ៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៣ ចេញដោយលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងពេលចុះអនុវត្តន៍ដីបញ្ជាឲ្យខ្លួនខាងហើយ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ខាន់ សុខា ហៅតឿ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិវាល សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប យកមកសាកសួរ។
ក្រោយពីកម្លាំងសមត្ថកិច្ចយើងធ្វើការសាកសួរឈ្មោះ ខាន់ សុខា ហៅតឿ បានឆ្លើយសារភាពថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ រូបខ្លួនបានចូលរួមរំដោះជនជាតិចិន ឈ្មោះ Chen Hsin Han ដោយឈ្មោះ ស៊ឹម សឿម (ត្រូវជាពូថ្លៃ)បានឲ្យខ្លួនបើកម៉ូតូចំនួន១គ្រឿង ម៉ាកClick ពណ៌សរ ផលិតឆ្នាំ២០២១ ពាក់ផ្លាក់លេខ សៀមរាប 1AX-2307 ឱ្យចាំយកជនជាតិចិន នៅចំណុចគ្លីនិចពេទ្យធ្មេញ ជុំ ចិន្ថា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ដោយឈ្មោះ ស៊ឹម សឿម បានឲ្យប្រាក់ចំនួន៥០០$ (ប្រាំរយដុល្លារអាមេរិក) នឹងសន្យាថា ពេលការងារចប់ នឹងឱ្យម៉ូតូដែលជិះទៅឌុបជនជាតិចិន មកជាកម្មសិទ្ធិ រួមទាំងប្រាក់ចំនួន១០០០$(មួយពាន់ដុល្លារអាមេរិក)បន្ថែមទៀត។ ដកហូតវត្ថុតាងបាន ម៉ូតូចំនួន២គ្រឿង ម៉ាកClick ពណ៌សរ ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខសៀមរាប 1AX-2307 (ផ្លាកលេខក្លែងក្លាយ) និងម៉ាកClick ពណ៌សរ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខសៀមរាប 1AX-3223 (ផ្លាកលេខក្លែងក្លាយ)។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
ដោយ ៖ កុសល


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?