ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី បារម្ភខ្លាចលោកខាងលិច បោះបង់ខ្លួនចោល
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី អះអាងថា ទីក្រុងកៀវ មានហានិភ័យបាត់បង់ការគាំទ្រពីអន្តរជាតិ ប្រសិនបើជម្លោះរបស់ខ្លួនជាមួយទីក្រុងមូស្គូ រាលដាលចូលទឹកដីរុស្ស៊ី។

នៅក្នុងបទសម្ភាសតាមទូរទស្សន៍កាលពីថ្ងៃចន្ទទី២៨ខែសីហា លោក ហ្សេលេនស្គី ទទូចថាអ៊ុយក្រែន ត្រូវបានរៀបចំសម្រាប់ការប្រយុទ្ធរយៈពេលយូរប្រឆាំងនឹងរុស្ស៊ី។
នៅពេលសួរដោយអ្នកកាសែត Natalia Moseichuk ថាតើ ជម្លោះអាចរាលដាលចូលទឹកដីនៃប្រទេសរុស្ស៊ីដែរឬអត់នោះ មេដឹកនាំអ៊ុយក្រែនបានឆ្លើយតបថា “រឿងនោះនឹងបង្កឲ្យមានហានិភ័យយ៉ាងខ្លាំងដែលយើង អាចនឹងត្រូវគេទុកចោលឲ្យនៅម្នាក់ឯង”។

ទីក្រុងកៀវ វាយប្រហារតែគោលដៅយោធានៅក្នុងតំបន់ដែលខ្លួនទាមទារជាអធិបតេយ្យប៉ុណ្ណោះ ដូចជាឧបទ្វីបគ្រីមៀ ហើយបានបដិសេធវាយប្រហារលើទឹកដីរុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ គោលជំហរនោះ ត្រូវបានគេមើលឃើញថា ផ្ទុយពីការពិត ដែលអ៊ុយក្រែន បានវាយប្រហារជាប្រចាំលើតំបន់ព្រំដែន ក៏ដូចជាការវាយឆ្មក់ដោយដ្រូន kamikaze ចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ីផងដែរ។
ទីក្រុងមូស្គូបានព្រមានជាយូរមកហើយថា តាមរយៈការផ្គត់ផ្គង់គ្រឿងសឹកទំនើបៗដល់ទីក្រុងកៀវ, ប្រទេសលោកខាងលិច កំពុងរុញអ៊ុយក្រែនឲ្យលង់ខ្លួនកាន់តែជ្រៅទៅក្នុងជម្លោះ និងបង្កហានិភ័យខ្លាំងឡើងៗ។
ទីក្រុងមូស្គូយល់ឃើញថា អរិភាពគឺជាផ្នែកមួយនៃសង្គ្រាម ដែលប្រទេសលោកខាងលិច ប្រើដៃអ៊ុយក្រែន វាយរុស្ស៊ីជំនួសខ្លួន ខណៈទីក្រុងវ៉ាស៊ីនតោនបានប្រកាសដោយបើកចំហថា ខ្លួនចង់ឲ្យរុស្ស៊ីរងបរាជ័យយុទ្ធសាស្ត្រ នៅក្នុងជម្លោះជាមួយអ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក ប្រកាសកាលបរិច្ឆេទ បង្វឹកពីឡុតអ៊ុយក្រែន បើកយន្តហោះចម្បាំង F-16
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


