ជីវិតកម្សាន្ដ
បង្ហោះ Instagram ម្ដងៗ Song Hye Kyo រកចំណូលបានខ្ទង់សែនដុល្លារ
ប្រឡូកសិល្បៈជាង ២០ឆ្នាំ តារាសម្ដែង Song Hye Kyo អតីតតួ ហាន់ ជីអ៊ុន បានក្លាយជាតារាស្រីលំដាប់ A ដែលទទួលបានប្រាក់ចំណូលខ្ពស់ជាងគេក្នុងចំណោមតារាសម្ដែងស្រីនៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈការផ្សាយពាណិជ្ជកម្មនៅលើបណ្ដាញសង្គមវិញ នាងក៏ទទួលបានកម្រៃខ្ទង់សែនដុល្លារផងដែរ។

យោងតាមប្រភពពី Hopper HQ តារាសម្ដែង Song Hye Kyo ទទួលបានចំណូលចំនួន ១សែនដុល្លារអាមេរិកសម្រាប់ការផ្សាយពាណិជ្ជកម្មនីមួយៗនៅលើ Instagram របស់នាង ដោយតួលេខនេះបាននាំឱ្យនាងជាប់នៅចំណាត់ថ្នាក់ទី ៩៣ ក្នុងបញ្ជីតារាស្រីរកចំណូលបានខ្ពស់បំផុតពីការបង្ហោះ IG របស់ពិភពលោក។

បច្ចុប្បន្នគណនី Instagram របស់អតីតតួឯកស្រីរឿង “បំណុលផ្ទះជំពាក់ស្នេហ៍” មានអ្នកតាមដាន ១៦.៨លាននាក់ ដែលកម្រិតនៃ Follower របស់នាង បានធ្វើឱ្យម្ចាស់ផលិតផល និងប្រេនលំដាប់ៗងាកមកចាប់អារម្មណ៍លើនាង រហូតហ៊ានឱ្យថ្លៃឈ្នួលដ៏ច្រើនសន្ធឹកសន្ធាប់ចំពោះការផ្សាយពាណិជ្ជកម្មនៅលើបណ្ដាញសង្គម។

មិនត្រឹមតែហ៊ានចំណាយប្រាក់ដ៏ច្រើនទៅលើថ្លៃផ្សាយពាណិជ្ជកម្មប៉ុណ្ណោះ ម៉ាកយីហាខ្លះបានជ្រើសរើសនាងជាទូតសឆន្ទៈរបស់គេទៀតផងដូចជា យីហោសម្រស់កូរ៉េ Sulwhasoo, ម៉ាកសម្លៀកបំពាក់កីឡា Sporty & Rich និងម៉ាកស្បែកជើង Suecomma Bonnie ជាដើម។ តារាស្រីវ័យ ៤១ឆ្នាំ ថែមទាំងបានបង្ហាញខ្លួននៅក្នុងយុទ្ធនាការផ្សាយពាណិជ្ជកម្មរបស់របស់ម៉ាក LG, Hyundai និង SK Telecom ផងដែរ។ នេះមិនទាន់រាប់បញ្ចូលនូវម៉ាកយីហោធំៗលំដាប់ពិភពលោកនៅឡើយ៕


ប្រែសម្រួល៖ សន្យ
ចុចអាន៖ ខ្សែភាពយន្ត Jennie សម្ដែងលើកដំបូង ប្រកាសលុបចោលវគ្គ២ ព្រោះខ្លឹមសារផ្លូវភេទ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៧ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


