ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំង សង្ស័យថា ការធ្លាក់យន្តហោះរបស់លោក Prigozhin អាចជាចេតនារបស់មនុស្ស
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី មិនច្រានចោលចេតនារបស់មនុស្សឡើយ ក្នុងហេតុការណ៍ធ្លាក់យន្តហោះ ដែលបានសម្លាប់ចៅហ្វាយនាយក្រុមទាហានស៊ីឈ្នួល Wagner លោក Evgeny Prigozhin ហើយនឹងពិចារណាគ្រប់សេណារីយ៉ូដែលអាចធ្វើទៅបាន។

លោកបានថ្លែងកាលពីថ្ងៃពុធទី៣០ខែសីហាថា “ច្បាស់ណាស់ថា មានហេតុផលផ្សេងៗគ្នា ដែលយើងកំពុងយកមកពិចារណា។ ក្នុងចំណោមនោះ យើងក៏កំពុងពិចារណា អំពីអំពើឃោរឃៅដែលជាចេតនារបស់មនុស្សដែរ”។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយ ត្រូវរង់ចាំព័ត៌មានថ្មីៗជាផ្លូវការពីក្រុមអ្នកស៊ើបអង្កេតសិន។
ដោយឡែក នៅពេលសួរអំពីសេចក្តីរាយការណ៍របស់ Reuters ដែលអះអាងថា ទីក្រុងមូស្គូបានបដិសេធការផ្តល់ជំនួយពីអាជ្ញាធរអាកាសចរណ៍ប្រេស៊ីលនោះ លោក Peskov និយាយថា មិនអាចមានកិច្ចពិភាក្សាលើទិដ្ឋភាពអន្តរជាតិណាមួយឡើយ ការស៊ើបអង្កេតនឹងត្រូវធ្វើឡើងក្នុងស្រុកតែប៉ុណ្ណោះ។

គួរបញ្ជាក់ជាថ្មី យន្តហោះពាណិជ្ជកម្មដែលធ្លាក់នៅតំបន់ Tver កាលពីថ្ងៃពុធសប្តាហ៍មុន គឺត្រូវបានផលិតដោយក្រុមហ៊ុនប្រេស៊ីល Embraer។ មនុស្សទាំង១០នាក់ដែលជិះក្នុងនោះ ត្រូវបាត់បង់ជីវិត រួមទាំងថៅកែទាហានស៊ីឈ្នួល Wagner និងសហការីជិតស្និទ្ធបំផុតរបស់គាត់មួយចំនួនផងដែរ។
ការស្លាប់របស់លោក Prigozhin កើតឡើងត្រឹមពីរខែប៉ុណ្ណោះ បន្ទាប់ពីគាត់រៀបចំការបះបោរ ដោយនាំកូនទាហាន Wagner ចូលទៅទីក្រុងមូស្គូ ប៉ុន្តែត្រូវបរាជ័យ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ពិធីបុណ្យសពរបស់លោក Prigozhin រៀបចំនៅកន្លែងបិទជិត, អនុញ្ញាតឲ្យមនុស្សពីរបីនាក់ប៉ុណ្ណោះ ចូលរួម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


