ព័ត៌មានអន្ដរជាតិ
Breaking News! សិង្ហបុរី បោះឆ្នោតជ្រើសបានប្រធានាធិបតីថ្មី
លោក Tharman Shanmugaratnam នឹងក្លាយជាប្រធានាធិបតីបន្ទាប់របស់ប្រទេសសិង្ហបុរី បន្ទាប់ពីទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីជាមួយនឹងសំឡេងគាំទ្រ ៧០.៥ ភាគរយ ។

លទ្ធផលចុងក្រោយដែលត្រូវបានប្រកាសដោយមន្ត្រីរៀបចំការបោះឆ្នោតត្រូវបានធ្វើឡើងភ្លាមៗនៅពាក់កណ្ដាលយប់ថ្ងៃសុក្រឆ្លងចូលសៅរ៍ ទី២ ខែកញ្ញា ខណៈលោក Ng Kok Song អតីតនាយកប្រតិបត្តិនៃមូលនិធិវិនិយោគជាមួយរដ្ឋាភិបាលស្ថិតនៅលំដាប់ទី២ ដោយទទួលបានសំឡេងគាំទ្រ ១៥.៧២ ភាគរយ ។
ចំណែកចំណាត់ថ្នាក់លេខ ៣ បានទៅលើលោក Tan Kin Lian អតីតប្រធានក្រុមហ៊ុនធានារ៉ាប់រង ដោយទទួលបានសំឡេងគាំទ្រ ១៣.៨៨ ភាគរយ ខណៈក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនេះដែរ មានការបោះបដិសេធចំនួន ៥០,១៥២ សំឡេងស្មើនឹង ១.៩៨ ភាគរយនៃការបោះឆ្នោតសរុប ។

ទន្ទឹមនោះ នេះជាលើកដំបូងហើយក្នុងរយៈពេល ១២ ឆ្នាំដែលប្រជាពលរដ្ឋសិង្ហបុរីមានបេក្ខភាពច្រើនជាងម្នាក់ក្នុងការសម្រេចចិត្តបោះឆ្នោតជ្រើសរើសធ្វើជាប្រធានាធិបតី ។
គួរបញ្ជាក់ថា អាណត្តិប្រធានាធិបតីនៅក្នុងប្រទេសសិង្ហបុរីគឺមានរយៈពេល ៦ ឆ្នាំ ខណៈការបោះឆ្នោតកាលពីឆ្នាំ ២០១៧ លោកស្រី Halimah Yacob ដែលបច្ចុប្បន្នជាប្រធានាធិបតីផុតអាណត្តិ គឺមិនមានបេក្ខភាពប្រកួតប្រជែងជាមួយលោកស្រីនោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ តើអ្នកណាចុះហត្ថលេខាអមព្រះមហាក្សត្រ ថៃ លើក្រឹត្យលើកលែងទោសលោក ថាក់ស៊ីន?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


