ព័ត៌មានអន្ដរជាតិ
តើអ្នកណាចុះហត្ថលេខាអមព្រះមហាក្សត្រ ថៃ លើក្រឹត្យបន្ថូរបន្ថយទោសលោក ថាក់ស៊ីន?
ព្រះមហាក្សត្រថៃព្រះបាទ មហាវ៉ាជីរ៉ា ឡុងកន កាលពីថ្ងៃសុក្របានសម្រេចព្រះទ័យបន្ថូរបន្ថយទោសដាក់ពន្ធនាគាររបស់អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ពីរយៈពេល ៨ ឆ្នាំមកនៅត្រឹម ១ ឆ្នាំប៉ុណ្ណោះ ។

ទន្ទឹមនោះ មិនមែនមានត្រឹមតែការឡាយព្រះហត្ថលេខាលើព្រះរាជក្រឹត្យបន្ថូរបន្ថយទោសសម្រាប់លោក ថាក់ស៊ីន ពីសំណាក់ព្រះមហាក្សត្រថៃនោះទេ ប៉ុន្តែក៏នៅមានការចុះហត្ថលេខាអមដោយនាយករដ្ឋមន្ត្រីមួយរូបទៀតផងដែរ ហើយនោះគឺលោក ប្រាយុទ្ធ ចាន់អូចា ដែលជានាយករដ្ឋមន្ត្រីផុតអាណត្តិ ។
ស្របពេលជាមួយគ្នានេះ ព្រះរាជក្រឹត្យបន្ថូរបន្ថយទោសខាងលើដែលសម្រេចព្រះទ័យដោយព្រះមហាក្សត្រ ក៏ត្រូវបានប្រគល់ជូនលោក ថាក់ស៊ីន ភ្លាមៗផងដែរ ខណៈបច្ចុច្បន្នអតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ ឆ្នាំរូបនេះកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យប៉ូលិសក្រុងបាងកក ពោលរហូតមកដល់ពេលនេះមានរយៈពេល ១០ ថ្ងៃហើយ បន្ទាប់ពីលោកវិលត្រឡប់ចូលស្រុកវិញ ។
គួរបញ្ជាក់ថា លោក ថាក់ស៊ីន ត្រូវបានតុលាការកំពូលផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ៨ ឆ្នាំក្នុងសំណុំរឿងផ្លូវច្បាប់ចំនួន ៣ ករណី បន្ទាប់ពីចុះចតភ្លាមៗនៅទីតាំង VIP មួយកន្លែងក្នុងព្រលានយន្តហោះដនមឿងរបស់ទីក្រុងបាងកក ក្រោយសម្រេចវិលត្រលប់ចូលស្រុកវិញកាលពីថ្ងៃទី២២ ខែសីហា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ ព្រះមហាក្សត្រ ថៃ កាត់បន្ថយទោសជាប់ពន្ធនាគាររបស់លោក ថាក់ស៊ីន មកត្រឹម១ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


