ព័ត៌មានជាតិ
អាជ្ញាធរស្រុកមណ្ឌលសីមា ប្រាប់ជាលើកចុងក្រោយដល់ម្ចាស់សត្វពាហនៈដែលចិញ្ចឹមប្រលែងពាសវាលពាសកាល
កោះកុង ៖ អាជ្ញាធរស្រុកមណ្ឌលសីមា បានប្រាប់ដល់ពលរដ្ឋជាម្ចាស់សត្វគោ ក្របី និងពពែ ជាលើកចុងក្រោយចំពោះការចិញ្ចឹមប្រលែងឱ្យដើរពាសវាលពាលកាលតាមទីសាធារណៈ ដោយចិញ្ចឹមដាក់ទ្រុង ឬក្រាលឱ្យបានត្រឹមត្រូវ។

លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានលើកឡើងតាមរយៈលិខិតក្រើនរម្លឹករបស់ខ្លួនចុងក្រោយទៅកាន់ពលរដ្ឋដែលជាម្ចាស់សត្វពាហនៈពីវិធានការហាមឃាត់ការប្រលែងសត្វដើរពាសវាលពាលកាលនៅតាមដងផ្លូវសាធារណៈ និងទីប្រជុំជន។

លោកអភិបាលស្រុកមណ្ឌលសីមា បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្នដោយពិនិត្យមើលឃើញថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់បង្កឡើងដោយសត្វគោ ក្របី កន្លងទៅមានចំនួន២ករណីហើយ ប៉ុន្តែម្ចាស់សត្វចិញ្ចឹមទាំងនោះមិនដែលចេញមុខមកដោះស្រាយសំណងជូនជនរងគ្រោះនោះទេ ដែលជាហេតុនាំឱ្យគ្រួសារជនរងគ្រោះប្តឹងមកអាជ្ញាធរឃុំស្រុក។

រដ្ឋបាលស្រុកមណ្ឌលសីមា ក៏ធ្លាប់បានអប់រំផ្សព្វផ្សាយណែនាំ និងធ្វើកិច្ចសន្យាដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់សត្វចិញ្ចឹមទាំងនោះជាច្រើនលើកច្រើនសាររួចមកហើយ តែនៅតែមានម្ចាស់សត្វចិញ្ចឹមមួយចំនួនតូចនៅតែបន្តលែងសត្វចិញ្ចឹមរបស់ខ្លួនអោយដើរពាលវាលពាលកាលនៅតាមដងផ្លូវសាធារណៈដដែល។ ម្យ៉ាងទៀតសត្វគោ ក្របី ពពែទាំងនោះ បានដើរស៊ីដំណាំដាំដុះរបស់ពលរដ្ឋ និងបានជុះអាចម៍ដាក់លើផ្លូវធ្វើឱ្យខូចសណ្តាប់ធ្នាប់សោភ័ណ្ឌ បរិស្ថានអនាម័យ ឬអាចបង្កគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។

ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវសាធារណៈ និងថែរក្សាសណ្តាប់ធ្នាប់របៀបរយលើកកម្ពស់អនាម័យបរិស្ថាន។ ដូច្នេះអាជ្ញាធរស្រុក សូមក្រើនរម្លឹកជាលើកចុងក្រោយដល់អស់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វគោ ក្របី ពពែ ត្រូវចិញ្ចឹមដាក់ក្នុងទ្រុង ឬក្រោលអោយបានត្រឹមត្រូវ និងហាមប្រលែងដើរតាមដងផ្លូវសាធារណទីប្រជុំជន និងដើរស៊ីដំណាំពលរដ្ឋនៅតាមភូមិដូចសព្វថ្ងៃបន្តទៀតបានឡើយ។
ទន្ទឹមនោះ អាជ្ញាធរទុករយៈពេល៣០ថ្ងៃដោយគិតចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ជាកំហិត។ ដោយឡែងចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ អាជ្ញាធរមានវិធានការចុះចាប់ និងប្រមូលសត្វគោ ក្របី និងពពែរបស់ម្ចាស់ចិញ្ចឹមដល់បំពានបន្តប្រលែងពាសវាលពាលកាល និងអញ្ជើញម្ចាស់សត្វពាហនៈទាំងមកធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ដែលបានកំណត់។ អាជ្ញាធរសង្ឃឹមថា អ្នកពាក់ព័ន្ធនឹងមានស្មារតីចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


