Connect with us

ព័ត៌មានជាតិ

តើជំងឺណាខ្លះដែលសមាជិក ប.ស.ស មិនអាចប្រើប័ណ្ណ ប.ស.ស ក្នុងផ្នែកថែទាំសុខភាពបាន?

បានផុស

នៅ

បច្ចុប្បន្ន សមាជិក​បេឡា​ជាតិ​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប​.​ស​.​ស អាច​ទៅ​ប្រើប្រាស់​សេវា​សុខាភិបាល​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន ដែល​ជា​ដៃគូ​របស់ ប​.​ស​.​ស បាន ដោយ​មិន​មាន​ការ​បង់​ប្រាក់។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ការ​ប្រើប្រាស់​ប័ណ្ណ ប​.​ស​.​ស ត្រូវ​បាន​លើកលែង និង​មិន​រាប់​បញ្ចូល​នូវ​សេវា​មួយ​ចំនួន​ក្នុង​ផ្នែក​ថែទាំ​សុខភាព​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​មន្ត្រី ប​.​ស​.​ស បាន​បញ្ជាក់​ការ​ប្រើប្រាស់​ប័ណ្ណ ប​.​ស​.​ស លើកលែង​នូវ​សេវា​មិន​រាប់​បញ្ចូល​ក្នុង​ផ្នែក​ថែទាំ​សុខភាព​មួយ​ចំនួន​មាន​ដូចជា ៖

១.ការ​ព្យាបាល​មិន​គិត​ថ្លៃ ដែល​មាន​ចែង​ក្នុង​គោលនយោបាយ​សុខាភិបាល​សាធារណៈ។

២.ការ​ថែទាំ​ធ្មេញ (ការ​សំអាត​ធ្មេញ ការ​ប៉ះ​ធ្មេញ និង​ការ​ដាក់​ធ្មេញ​) ។

៣.ការ​ព្យាបាល និង​ការ​វះកាត់​ប្ដូរ​ភេទ។

៤.ការ​ផ្សំ ឬ ប្ដូរ​សរីរាង្គ​ផ្សេងៗ។

៥.សេវា​បង្ក​កំណើត​ដោយ​សិប្បនិម្មិត។

៦.ការ​ព្យាបាល​ដោយ​ខ្លួនឯង។​

៧.ការ​ព្យាបាល ឬ វះកាត់ ដើម្បី​ជា​ប្រយោជន៍ នៃ​ការ​កែលម្អ​ផ្នែក​ណាមួយ នៃ​រាងកាយ។

៨.ឧបករណ៍​ជំនួយ​ភ្នែក​សិប្បនិម្មិត និង​ការ​ព្យាបាល​ដោយ​កាំរស្មី​ឡាស៊ែ។

៩.ការ​ព្យាបាល​ញៀន​សុរា និង​ការ​ផ្ដាច់​គ្រឿងញៀន។

១០.ការ​ព្យាបាល​អសមត្ថភាព​ផ្ដល់​កំណើត។​

១១.ការ​វះកាត់​ដាក់​គ្រាប់ភ្នែក​សិប្បនិម្មិត។

១២.ការ​វះកាត់​បេះដូង និង​សរសៃឈាម​បេះដូង។

១៣.ការ​លាង​ឈាម។

១៤.ការ​ពិនិត្យ​សុខភាព​ទូទៅ។

គួរ​បញ្ជាក់​ថា បេឡា​ជាតិ​សន្តិសុខ​សង្គម (ប​.​ស​.​ស) ជា​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល មាន​ភារកិច្ច​គ្រប់គ្រង និង​ចាត់ចែង​របប​សន្តិសុខ​សង្គម អនុលោម​តាមច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម ដែល​រួម​មាន​ផ្នែក​ប្រាក់​សោធន ផ្នែក​ថែទាំ​សុខភាព ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​និកម្មភាព​ការងារ សម្រាប់​បុគ្គល​ស្ថិត​ក្នុង​វិស័យ​សាធារណៈ បុគ្គល​ទាំងឡាយ​ស្ថិត​​ក្រោម​បទប្បញ្ញត្តិ នៃ​ច្បាប់ ស្ដីពី​ការងារ ដោយ​រួមបញ្ចូល​ទាំង​បុគ្គលិក​ធ្វើការ​តាម​ផ្លូវ​អាកាស និង​នាវា​សមុទ្រ ព្រមទាំង​អ្នកបម្រើ​ក្នុង​ផ្ទះ និង​បុគ្គល​ស្វ័យ​និ​យោជន៍៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១០ នាទីutes មុន

ភ្លៀងខ្លាំងម្សិលមិញនៅបូកគោ បណ្ដាលឲ្យលិចផ្លូវពីកំពត ទៅវាលរិញ

ព័ត៌មានជាតិ១៩ នាទីutes មុន

អភិបាលស្រុកបន្ទាយស្រី ឱ្យអាណាព្យាបាលជំរុញកូនរៀនអង់គ្លេស និងកំព្យូទ័រ ដើម្បីងាយរកការងារ និងរកចំណូលពីទេសចរណ៍បរទេស

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ពូទីន ប្រកាសបង្កើត «តំបន់ទ្រនាប់» នៅតាមព្រំដែនជាមួយ អ៊ុយក្រែន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក នេត្រ ភក្ត្រា ក្រើន​រម្លឹក​មន្ត្រីព័ត៌មាន រួម​គ្នា​ជា​ធ្លុង​មួយ​តម្កល់​ផល​ប្រយោជន៍ជាតិជាធំ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក​រដ្ឋមន្រ្តី ហេង សួរ ៖ សហគ្រាសក្នុងខេត្តព្រះសីហនុកើនឡើងពី៦៩សហគ្រាស ដល់ជិត ៤ពាន់

Sokha Hotels

ព័ត៌មានពេញនិយម