ព័ត៌មានជាតិ
ពលរដ្ឋ៣០០គ្រួសារទទួលបានផ្លូវលំមួយខ្សែពីអាជ្ញាធរសង្កាត់កាចាញសម្រួលដល់ការធ្វើដំណើរ
ប្រជាពលរដ្ឋដែលរស់នៅភូមិ១ទុស សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី បានសម្ដែងការសប្បាយរីករាយក្នុងចិត្ដជាពន់ពេក ក្រោយពីលោកចៅសង្កាត់កាចាញ សហការជាមួយអាជ្ញាធរខេត្ត អាជ្ញាធរក្រុងរួមនឹងសម្បុរសជនមួយចំនួនបានចំណាយប្រាក់ផ្ទាល់ខ្លួនចាក់ដីបំពេញផ្លូវលំមួយខ្សែសម្រួលឲ្យប្រជាពលរដ្ឋបានប្រើប្រាស់។

ផ្លូវលំនោះមានទំហំទទឹង៨ម៉ែត្រ និងបណ្ដោយប្រវែង៤គីឡូម៉ែត្រ ស្ថិតនៅភូមិ១ទុស ស្ថិតនៅក្នុងសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ដោយតភ្ជាប់ពីចំណុចរង្វង់មូលយាយទូលចេក ឆ្ពោះទៅភូមិទុសច្រិច។ ផ្លូវនេះមានសារ:ប្រយោជន៍សំខាន់ដល់ប្រជាពលរដ្ឋជាង៣០០គ្រួសារក្នុងនោះក៏អាចសម្រួលដល់សិស្សានុសិស្សមួយចំនួនក្នុងការធ្វើដំណើរតាមម៉ូតូទៅសាលារៀន និងងាយស្រួលដល់ប្រជាពលរដ្ឋដែលជាកសិករដឹកកសិផលផ្សេងៗមានដំឡូងមី សណ្ដែក គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូទៅកាន់ទីផ្សារ និងសម្រាប់អ្នកភូមិមានធុរ:មានជំងឺម្ដងម្កាល ដឹកទៅកាន់មណ្ឌសុខភាព។

លោក ទន់ ពៅ ចៅសង្កាត់កាចាញ បានប្រាប់ឲ្យដឹងថា ផ្លូវនោះបានបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាង៣០០គ្រួសារ គឺឃុំតាអង និងសង្កាត់កាចាញក្រុងបានលុងខេត្តរតនគិរី។ លោកចៅសង្កាត់បានបន្ដទៀតថា កន្លងមកផ្លូវមួយនេះមានកាខូចខាត់យ៉ាងដំណំ គឺមានក្រឡុកធំៗជារណ្ដៅនៅខែភ្លៀង មានសភាពលំបាកក្នុងកាធ្វើដំណើរតាមម៉ូតូ និងឡានហើយសូមី្បតែថ្មើជើងក៏ដើរមិនកើតដែរ។

ដោយមើលឃើញពីទុក្ខលំបាក់របស់បងប្អូនប្រជាពលរដ្ឋទើបលោកចៅសង្កាត់បានសហការណ៍ជាមួយអាជ្ញាធរខេត្ដ ក្រុង រួមនឹងសប្បុរសជនមួយចំនួន បានចំណាយប្រាក់ផ្ទាល់ខ្លួនជាង១០លានរៀល និងអ្នកខ្លះជួយទិញជាអាចម៍ដីដើម្បីចាក់បំពេញផ្លូវនោះឲ្យបានល្អ សម្រួលជូនដល់ប្រជាពលរដ្ឋ ដើម្បីធ្វើដំណើរបានប្រសើជាងមុន។ ក្រៅពីនេះលោកទន់ ពៅ រួមនឹងសម្បុរស់ជនបានចំណាយប្រាក់ផ្ទាល់ខ្លួនប្រមាណជាង១០លានរៀលបន្ថែមទៀតដើម្បីជួសជុល និងសម្រួលផ្លូវចាស់ៗមួយចំនួនទៀត ដូចជាផ្លូវនៅភូមិ១ ភូមិ២ វិឡាកាត់ ភូមិ៣ ភូមិ៤ដោះក្រមុំនិងភូមិតាស៊ុយជាដើម ដែលបានខូចខាត ក៏ត្រូវបានធ្វើឲ្យល្អឡើងវិញផងដែរ។

លោក អ៊ុន សារឹទ្ធ ហៅធី មេ១០ខ្នង និងជាតំណាងប្រជាពលរដ្ឋរស់នៅភូមិ១ទុស បានសម្ដែងការសប្បាយត្រេកអរដោយទទួលស្គាល់ថានេះជាភាពឈ្លាសវៃរបស់អាជ្ញាធរមូលដ្ឋាន។ លោក ធី បានប្រាប់បន្ដថា កន្លងមកផ្លូវនេះមិនអាចធ្វើដំណើរចេញចូលភូមិនៅខាងក្នុងបានដោយស្រួលដូចពេលនេះទេ ឥឡូវយើងមានផ្លូវល្អអាចផ្ដល់ប្រយោជន៍បានច្រើន គឺងាយស្រួកដល់កូនសិស្សជិះម៉ូតូទៅសាលារៀន និងកសិករអាចដឹកកសិផលទៅកាន់ទីផ្សារហើយនៅពេលមានសមាជិកណាម្នាក់ធ្លាក់ខ្លួនឈឺឬស្ត្រីត្រូវឆ្លងទន្លេយើងក៍អាចដឹកពួកគេ ទៅរកទទួលសេវាព្យាបាលបានដោយងាយស្រួលផងដែរ៕
អត្ថបទ៖ វុទ្ធឦសាន


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


