ព័ត៌មានជាតិ
សំណង់ចាស់ជំនាន់បារាំងកំពុងរបេះបេតុងប្រឈមហានិភ័យដល់អ្នកដំណើរ
សំណង់ចាស់ៗដែលសាងសង់ឡើងនៅជំនាន់បារាំងកំពុងបាត់បង់គុណភាពជាបណ្តើៗហើយ។ ជាក់ស្តែងសំណង់ផ្ទះល្វែងស្ថិតនៅផ្លូវ ៣៦៣ ខាងលិចអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកំពុងប្រឈមនឹងការរបេះបេតុង និងពុកផុយរហូតធ្លាក់បេតុងពីសំយាបផ្ទះមកលើផ្លូវ។

បើតាមប្រភពពីលោក លី ហួត សមាជិកក្រុមប្រឹក្សាសង្កាត់ច្បារអំពៅទី១ បានប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ១២ ខែកញ្ញានេះថា សំណង់ផ្ទះល្វែងស្ថិតនៅទីតាំងខាងលើនេះគឺសាងសង់ឡើងនៅក្នុងអំឡុងឆ្នាំ ១៩៣៧ (ជំនាន់បារំាង) ដែលមកដល់ពេលនេះគឺមានសភាពទ្រុឌទ្រោមប៉ែកសំយាបលើចិញ្ចើមផ្លូវ ៣៦៣ ខណៈអ្នកដំណើរឆ្លងកាត់រាល់ថ្ងៃ។
លោក លី ហួត បានបន្ថែមថា ទោះបីជាសំណង់នេះចាស់ទ្រុឌទ្រោមយ៉ាងណាក្តីក៏មានម្ចាស់ផ្ទះរស់នៅដោយក្តីព្រួយបារម្ភផងដែរ។ ហើយករណីសំណង់ចាស់ៗខាងលើនេះផ្នែកជំនាញសំណង់ក៏កំពុងសិក្សាប៉ុន្តែម្ចាស់ផ្ទះមុនត្រូវជួសជុល ឬវាយកម្ទេចក៏ត្រូវធ្វើការស្នើសុំទៅមន្ទីរជំនាញព្រោះជាសំណង់ពីជំនាន់បារាំង។

អាជ្ញាធរបានសំណូមពរដល់អ្នកដំណើរកុំបើកបរក្រោមសំយ៉ាបផ្ទះដែលស្ថិតនៅលើផ្លូវ ៣៦៣ ក្បែរភ្លើងស្តុបជាប់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដែលអាចប្រឈមនឹងគ្រោះថ្នាក់៕

អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


