Connect with us

ព័ត៌មានអន្ដរជាតិ

ក្រពើ ៧៥ក្បាល រួចចេញពីកសិដ្ឋាននៅចិន 

បានផុស

នៅ

ក្រពើរាប់សិបក្បាល បានរួចចេញពីកសិដ្ឋានចិញ្ចឹមមួយកន្លែង នៅភាគខាងត្បូងប្រទេសចិន ក្នុងអំឡុងពេលទឹកជំនន់ ដែលបង្កឡើងដោយព្យុះទីហ្វុង Haikui។

(រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រពើចំនួន៧៥ក្បាល បានរួចចេញ នៅពេលទឹកបឹងក្នុងទីក្រុង Maoming នៃខេត្ត Guangdong ឡើងហូរហៀរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រពើចំនួន៨ក្បាលត្រូវបានចាប់មកវិញ ហើយពេលខ្លះ អាជ្ញាធរមូលដ្ឋានត្រូវបង្ខំចិត្តបាញ់ឬប្រើឧបករណ៍ឆក់ សម្រាប់ហេតុផលសុវត្ថិភាព។

(រូបថត៖ AP)

ទន្ទឹមនោះ មិន​មាន​ជនរងគ្រោះ​ត្រូវ​បាន​រាយការណ៍​ទេ ប៉ុន្តែ​មន្ត្រី​​ទទួល​ស្គាល់​ថា សត្វក្រពើមួយ​ចំនួនកំពុងស្ថិត​ក្នុង​ទឹក​ជ្រៅ​នៅឡើយ ខណៈសេវាសង្គ្រោះបន្ទាន់ បាននិងកំពុងប្រើប្រាស់ឧបករណ៍ សូណា ដើម្បីស្វែងរក ហើយអ្នក​ភូមិ​នៅ​ក្បែរ​នោះ ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​នៅ​ផ្ទះ កុំចេញទៅណាឲ្យសោះ ។

គួរបញ្ជាក់ជាថ្មី ព្យុះទីហ្វុង Haikui បានបោកបក់ពាសពេញតំបន់អាស៊ីខាងត្បូង អស់រយៈពេលជាងមួយសប្តាហ៍មកហើយ ដោយបានប៉ះពាល់ដល់ប្រទេសចិន ទីក្រុងហុងកុង កោះតៃវ៉ាន់ និងប្រទេសជប៉ុន ខណៈនៅភាគខាងត្បូងប្រទេសចិន មនុស្ស ៧ នាក់បានស្លាប់ និង ៣ នាក់ផ្សេងទៀតបាត់ខ្លួន បន្ទាប់ពីព្យុះនេះ បណ្តាលឲ្យមានការរអិលបាក់ដីនិងគ្រោះទឹកជំនន់ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ កសិករម្នាក់បាត់ខ្លួន ៤ ថ្ងៃ រកឃើញសពក្នុងពោះក្រពើជិត ៤ ម៉ែត្រ នៅម៉ាឡេស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម