ព័ត៌មានជាតិ
សម្រាប់អ្នកប្រកបរបររកចំណូលផ្ទាល់ខ្លួន អាយុចាប់ពី ៦០ឆ្នាំឡើង មិនអាចស្នើធ្វើប័ណ្ណ ប.ស.ស បានទេ
អាជីវករ អ្នកប្រកបរបររត់ម៉ូតូឌុប រត់កង់បី និងអ្នកដែលរកចំណូលផ្ទាល់ខ្លួនពីរបរផ្សេងៗ សុទ្ធតែអាចស្នើសុំធ្វើប័ណ្ណ ប.ស.ស ប៉ុន្តែលក្ខខណ្ឌ មិនអាចលើសអាយុ ៦០ឆ្នាំឡើយ។ ការស្នើធ្វើប័ណ្ណនេះ គឺតាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត ដោយក្នុងមួយខែ បងប្អូនអាជីវករ អ្នករត់កងបី និងម៉ូតូឌុប ចំណាយត្រឹមតែ ១៥,៦០០រៀល (៤ដុល្លារ) ប៉ុណ្ណោះ។ នេះបើតាមបេឡាជាតិសន្តិសុខសង្គម បានប្រកាសកាលពីពេលថ្មីៗកន្លងទៅ។

ដើម្បីអាចទទួលបានប័ណ្ណបេឡាសន្តិសុខសង្គមនេះ អាជីវករ អ្នកប្រកបរបររត់ម៉ូតូឌុប រត់កង់បី និងអ្នកដែលរកចំណូល ផ្ទាល់ខ្លួនផ្សេងៗ ត្រូវអនុវត្តទៅតាមលក្ខខណ្ឌមួយចំនួន ដែលរួមមាន ៖
– មានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល។
– ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក។
– ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស។
– សាម៉ីខ្លួន ត្រូវមកស្នើសុំធ្វើប័ណ្ណ ប.ស.ស ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព)។


ដូច្នេះសម្រាប់អ្នកដែលមានបំណងចង់ធ្វើប័ណ្ណនេះ អាចធ្វើការសាកសួរព័ត៌មានបន្ថែមនៅទីស្នាក់ការ ប.ស.ស នៅទូទាំងប្រទេស ឬអាចទំនាក់ទំនងទៅកាន់លេខ ១២៨៦ ឬក៏តាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គម របស់បេឡាជាតិសន្តិសុខសង្គម។
គួររម្លឹកថា សមាជិកនៃ (ប.ស.ស) នឹងទទួលបាននូវផលប្រយោជន៍ធំៗដូចជា សោធនជរាភាពនៅពេលចូលនិវត្តន៍ ឬសោធនទុព្វលភាព នៅពេលធ្លាក់ខ្លួនមានជំងឺ ឬគ្រោះថ្នាក់រហូតដល់បាត់បង់សមត្ថភាពការងារ ឬសោធនឧត្តរជីវី នៅពេលសោធនិកទទួលមរណភាព ការថែទាំសុខភាព ហានិភ័យការងារ និង និកម្មភាពការងារជាដើម៕
អត្ថបទ៖ សុធាវី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


