ជីវិតកម្សាន្ដ
សុគន្ធ ថេរ៉ាយុ ទម្លាយវិបត្តិផ្លូវចិត្តយ៉ាងភ្ញាក់ផ្អើលទៅកាន់អ្នកគាំទ្រ
តារាចម្រៀងប្រុសសង្ហាលោក សុគន្ធ ថេរ៉ាយុ បានទម្លាយអារម្មណ៍ហាក់មិនសប្បាយចិត្តដូចកំពុងមានវិបត្តិផ្លូវចិត្តអ្វីម្យ៉ាងធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលនិងបារម្ភគ្រប់គ្នា។
មួយរយ:ចុងក្រោយស្របពេលលេចវត្តមាននៅក្នុងវិស័យសិល្ប:ជាថ្មី លោក សុគន្ធ ថេរ៉ាយុ បានបង្ហើបពីរឿងរ៉ាវបាក់ទឹកចិត្តមួយចំនួនដែលធ្លាប់ជួបកន្លងមក។

រឿងដែលគេចាប់អារម្មណ៍ស្រាប់តែមុននេះលោក សុគន្ធ ថេរ៉ាយុ បានបញ្ចេញសារទម្លាយនៅលើបណ្តាញសង្គមពីបញ្ហាវិបត្តិផ្លូវចិត្តដ៏ស្មុគស្មាញ។
លោក សុគន្ធ ថេរ៉ាយុ បានរៀបរាប់ថា មានអារម្មណ៍ខ្លួនឯងស្ត្រេស វ៉ល់ខ្លាំងណាស់ លែងចង់ធ្វេីអីទាំងអ ស់លែងចង់ជួបមនុស្ស មិនដឹងថាត្រូវធ្វេីអ្វីចាប់អ្វីឲ្យប្រាកដ មិនដឹងថាត្រូវទៅមុខបន្តទៀតឬយ៉ាងណាបានត្រឹមតែប្រាប់ខ្លួនឯងនៅឲ្យស្ងៀមមួយកន្លែងសិន។

ការលើកឡើងរបស់លោកសុគន្ធ ថេរ៉ាយុ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនបង្ហាញការព្រួយបារម្ភ ខណ:មានខ្លះទៀតសួរនាំនិងលើកទឹកចិត្តដល់តារាប្រុសរូបនេះ។ ទោះបីមានការសួរនាំយ៉ាងណាតែលោក ថេរ៉ាយុ បានត្រឹមឆ្លើយដោយខ្លីថាខ្លួនលោកមិនដឹងមកពីអ្វីដែរ។
កត់សម្គាល់ថា លោក សុគន្ធ ថេរ៉ាយុ កាលពីកន្លងទៅតារារូបនេះមិនត្រឹមតែក្លាយជាតារាចម្រៀង ដ៏មានប្រ ជាប្រិយភាពខ្លាំ ងនោះទេលោកក៏មានភាពជោគជ័យខ្លាំងលើអាជីវក ម្មផងដែរ ប៉ុន្តែន្ទាប់ពីសាងកេរ្តិ៍ឈ្មោះល្បីលើវិស័យសិល្ប:មួយសន្ទុះ គឺកន្លងមកលោកបា នបាត់វត្តមានសិល្បៈមួយរយៈខណ:មហាជនជាច្រើ នតែងបានទន្ទឹ ងរង់ចាំវត្តមាននៃបទចម្រៀងថ្មីៗរប ស់លោកដើម្បីប្រជែងលើទីផ្សាបច្ចុប្បន្ន៕ ចាន់រ៉ា
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ចរាចរណ៍៣ ថ្ងៃ agoUpdate៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ២ ផ្ដាច់ជីវិតមនុស្ស៣នាក់ និងរងរបួសម្នាក់


