កីឡា
ក្លិបហែលទឹកក្រសួងសាធារណការ ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់ម្ចាស់មេដាយជើងឯកថ្នាក់ជាតិ
ក្លិបកីឡាហែលទឹកក្រសួងសាធារណការនិងដឹកជញ្ជូន បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ដែលទទួលបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ នៃព្រឹត្តិការណ៍ការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០កន្លងមកនេះ។

លោក រស់ វណ្ណា រដ្ឋលេខាធិការ និងជាប្រធានក្លិបកីឡាហែលទឹកក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានជួបសំណេះសំណាលជាមួយកីឡាករ-កីឡាការិនី និងលោក ហែម គីរី អគ្គលេខាធិការ ព្រមទាំងគ្រូបង្វឹកនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ហែម គីរី បានប្រាប់ឲ្យដឹងថា ប្រធានក្លិបហែលទឹកបានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករ-កីឡាការិនីក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធនៃព្រឹត្តិការណ៍ការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ក្នុងទឹកប្រាក់ជាង១០ លានរៀល។ ក្នុងឱកាសនោះ លោកប្រធានក៏បានដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀត លើសប្រាក់ឧបត្ថម្ភប្រចាំខែកាលពីឆ្នាំទៅដល់ក្រុមអត្តពលិកហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូនថែមទៀត។ លោកបានបន្តថា លោកប្រធានក្លិបក៏បានផ្តល់នូវអនុសាសន៍មួយចំនួនថា យើងត្រូវស្វែងយល់នូវការលំបាករបស់កីឡាករ-កី ឡាការិនី ដើម្បីយល់ពីស្ថានភាព និងរៀបចំការហ្វឹកហាត់ឲ្យបានល្អជាងមុន ផ្តល់ការប្រឹក្សាផ្ទាល់ ដើម្បីងាយស្រួលដោះស្រាយ និងត្រូវធ្វើឲ្យបានទៀងទាត់១ខែ ឬ៣ខែម្តង ហើយគួរមានគ្រូពេទ្យប្រចាំការតាមដានសុខភាពអត្តពលិក និងអាចធ្វើការពិនិត្យសុខភាពរាល់៣ខែម្តង និងសម្ភារបន្ថែម ត្រូវមានឲ្យបានគ្រប់គ្រាន់សម្រាប់ប្អូនៗក្នុងការហ្វឹកហាត់ និងការប្រកួត។

លោកអគ្គលេខាបន្ថែមទៀតថា លោកបានឯកភាពឲ្យមានការបណ្តុះបណ្តាលនូវទំពាំ ងស្នងឫស្សីបន្តវេន ព្រោះនេះក៏ជាគោលបំណងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជាប្រធានសហព័ន្ធ ផងដែរ ដែលចង់ឲ្យមានការបណ្តុះបណ្តាលអ្នកបន្តវេនទៅថ្ងៃមុខ ព្រោះការងារនេះមិនមែនរៀនតែ មួយថ្ងៃចេះទេ គឺត្រូវការបង្រៀន និងហ្វឹកហាត់រាប់ឆ្នាំ។ លោកបន្តថា ដើម្បីបានក្លាយខ្លួនជាកីឡាករ-កីឡាការិនីឆ្នើម និងទទួលបានជោគជ័យ ក្នុងការប្រកួតមិនមែនយើងអាចធ្វើតែខ្លួនឯងម្នាក់បានទេ គឺត្រូវមានការចូលរួមសហការជាក្រុមនិងចេះជួយគ្នាទៅ វិញទៅមក។

លោក រស់ វណ្ណា សំណូមពរដល់គ្រូបង្វឹកត្រូវពង្រឹងនូវវិន័យឲ្យបានច្បាស់លាស់បន្ថែមទៀត ក្នុងគោលដៅឆ្ពោះទៅឆ្នាំ២០២៣ ដែលយើងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាSEAGAME ដោយធ្វើយ៉ាងណាត្រូវ តែទទួលបាននូវមេដាយ សម្រាប់ជាមុខមាត់របស់កីឡាករ-កីឡាការិនីក្រុមក្រសួងក៏ដូចជាមុខមាត់របស់ប្រទេសជាតិយើង ផងដែរ៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ ការហាត់ប្រាណតាមចង្វាក់ភ្លេងជួយផ្លាស់ប្តូរបរិយាកាស ក្នុងការហ្វឹកហាត់ហែលទឹក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


