ជីវិតកម្សាន្ដ
Anne ណែនាំវិធីហាត់ប្រាណ លាក់អាយុពិត
Anne Thongprasom ត្រូវបានទស្សនិកជនចាត់ទុកថា ជាតារាស្រីមានទេពកោសល្យជាច្រើន និងគួរជាទីពេញចិត្តរបស់អ្នកគាំទ្ររឿងភាគថៃ ខណៈដែលនាងជាមនុស្សពូកែគ្រប់គ្រងជីវិតប្រកបដោយគុណភាព ត្បិតថាឈានដល់វ័យ ៤៦ឆ្នាំ ក្ដី។
មិនថាការងារក្នុងឧស្សាហកម្មកម្សាន្ត ការងារជំនួញ ឬក៏ទៅហាត់ប្រាណដើម្បីថែរក្សាសុខភាព Anne អាចបែងចែកពេលវេលាយ៉ាងល្អឥតខ្ចោះ។ រហូតដល់ថ្នាក់ មហាជនជាច្រើនហាក់ងឿយឆ្ងល់នឹងសម្រស់មិនព្រមចាស់របស់នាងយ់ាងខ្លាំង។
ស្របពេលដែលនាពេលថ្មីៗនេះ រៀមច្បង Anne បានឆ្លៀតឱកាសប្រើប្រាស់ Space នៅលើ Instagram ដើម្បីចែករំលែកកម្មវិធីថែទាំខ្លួនឯងដ៏សាមញ្ញមួយ រួមទាំងប្រាប់ពីគុណសម្បត្តិនៃការហ្វឹកហាត់ទម្ងន់។ សម្រាប់អ្នកគាំទ្រដែលតាមដានតំបន់ប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រាកដជាដឹងថានាងបានអនុវត្តវាដោយខ្លួនឯង ដើម្បីរាងស្អាតបែបនេះ ដោយមិនចាំបាច់ខ្វល់ពីអាយុប៉ុន្មានឡើយ។
ក្នុងនោះនាងបាននិយាយផងដែរថា “យើងកាន់តែចាស់ មនុស្សស្រីដូចពួកយើងនឹងកាន់តែទន់ជ្រាយ។ ប៉ុន្តែសាច់ដុំនឹងជួយរក្សារូបរាង ហើយរូបរាងរបស់យើងគឺល្អណាស់។ ប្រសិនបើអ្នកអនុវត្ត និងធ្វើវាឲ្យបានទៀងទាត់។ ពីអ្វីដែល Ann ធ្លាប់និយាយជាមួយស្ត្រី។ មនុស្សភាគច្រើនមិនចូលចិត្តកីឡាប្រភេទនេះទេ។ មនុស្សជាច្រើននៅពេលដែលពួកគេឮថា ពួកគេត្រូវធ្វើឲ្យសាច់ដុំឡើង ប្រហែលជាមានអារម្មណ៍ថាធុញ។ ក្នុងនាមជាមនុស្សស្រី វាពិបាកណាស់សម្រាប់យើងក្នុងការមានសាច់ដុំធំៗដូចមនុស្សប្រុស (លើកលែងតែការចូលកម្មវិធីហាត់ប្រាណ)។ តែយ៉ាងណាសាច់ដុំនៅតែជួយរាងកាយយើងលាក់បាំងអាយុពិត។
លើសពីនេះទៀត តារាសម្ដែងរូបនេះបានប្រាប់បន្ថែមទៀត អត្ថប្រយោជន៍សំខាន់នៃការហ្វឹកហាត់ទម្ងន់ នឹងជួយធ្វើឲ្យសាច់ដុំរបស់អ្នកកាន់តែរឹងមាំ វាធ្វើឲ្យចលនារបស់យើង និងប្រភេទនៃការធ្វើលំហាត់ប្រាណផ្សេងទៀតអភិវឌ្ឍ។
ធ្វើឲ្យប្រសើរឡើងនូវចលនារួមគ្នា, ជួយជំរុញម៉ាសឆ្អឹងឲ្យកាន់តែក្រាស់ ឬជួយកាត់បន្ថយការបាត់បង់ឆ្អឹង។ ប្រសិនបើបរិមាណសាច់ដុំកើនឡើង វានឹងនាំឲ្យរាងកាយមានការរំលាយអាហារថាមពលមូលដ្ឋានកាន់តែប្រសើរឡើង។ ធ្វើឲ្យរាងកាយដុតបំផ្លាញថាមពល និងជាតិខ្លាញ់កាន់តែច្រើន។
Anne ក៏បានណែនាំកម្មវិធីចំនួន ៣ ដែលគួរដាក់បញ្ចូលក្នុងកាលវិភាគហាត់ប្រាណក្នុងមួយសប្តាហ៍៖១. ដើរ ឬរត់ ២. ឡើងទម្ងន់ ៣. យូហ្គា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ត្បិតថាមកពីប៉ុស្តិ៍ផ្សេងគ្នា Pooklook បង្ហាញខ្លួនគាំទ្រ Bella យ៉ាងពេញទំហឹង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មន្ត្រីគាំទ្រគម្រោងព្រែកជីកហ្វូណនម្នាក់ ចោទសួរ The Cambodia Daily ហេតុអ្វីផ្សាយព័ត៌មានប្រឆាំងប្រយោជន៍ជាតិ?
-
សេចក្ដីជូនដំណឹង១ ថ្ងៃ ago
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃដែលបាត់វត្តមានចាប់ពី ៣០ ឆ្នាំ ទើបប្រកាសថាផុតពូជពីដែនព្រៃធម្មជាតិ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងបើកការដ្ឋានសាងសង់ឆាប់ៗ
-
សន្តិសុខសង្គម២ ថ្ងៃ ago
រថយន្ដពាក់ស្លាកលេខនគរបាល បាញ់ប្រហារលើរថយន្ដPriusមួយគ្រឿង ខណៈស៊ីផ្លេសុំផ្លូវ