ជីវិតកម្សាន្ដ
ស៊ីន យូប៊ីន ទទួលបានពានរង្វាន់កិត្តិយសមួយទៀតនៅសាំងហ្គាពូរ
តារាសម្តែងរបស់កម្ពុជាកញ្ញា ស៊ីន យូប៊ីន បានសម្តែងក្តីរំភើបខ្លាំងក្រោយពីទទួនបានពាន់រង្វាន់កិត្តិយស “Shining international award“ ក្នុងកម្មវិធី Hall of fame in Singapore 2023 ឬ HOFS ឯទឹកដីសាំងហ្គាពូរ។ នេះជារឿងដែលគួរឲ្យស្ញើចសរសើរ និងអបអរចំពោះតារាស្រី យូប៊ី ដែលជាតារាខ្មែរដ៏លេចធ្លោខ្លាំងនៅលើឆាកអន្តរជាតិ។

ភាពជោគជ័យរបស់តារាស្រីកូនកាត់កញ្ញា ស៊ីន យូប៊ីន ពេលនេះ គឺកើតចេញពីការតាំងចិត្តខ្ពស់ការតស៊ូរជំនះរាល់ឧបសគ្គដែលទទួលបានការលើកទឹកចិត្ត និងគាំទ្រពីមហាជនទូទៅ។ រឿងដែលស្ញើចសសើរទៀតនោះនាងក៏ជាតារាវ័យក្មេងដែលមានហាងឆេងខ្ពស់សម្រាប់ទីផ្សាភាពយន្តបច្ចុប្បន្ន។

ក្នុងពេលទទួលបានពានរង្វាន់នេះ ស្រីស្អាត ស៊ីន យូប៊ីន បានបង្ហាញក្ដីរំភើបរីករាយយ៉ាងខ្លាំងដែលទទួលបានពានរង្វាន់ពីកម្មពិធីមួយនេះ ខណ:អំឡុងពេលនោះក៏មានវត្តមានដៃគូសម្ដែងរបស់នាង គឺលោក Paing Takhon ទៅទទួលពានរួមគ្នាទៀតផង។ កញ្ញា ស៊ីន យូប៊ីន ក៏បានថ្លែងការអរគុណដល់ប្រជាជនកម្ពុជារាប់លាននាក់ដែលបានគាំទ្រនាងដើម្បីសម្រេចបាននូវគោលដៅកន្លងមកក៏ដូចពេលនេះ។

កន្លងមកកញ្ញា ស៊ីន យូប៊ីន ត្រូវបានគេដឹងថា នាជាតារាស្រីដែលមានរូបសម្រស់ស្រស់ស្អាត និងមានសមត្ថភាពនៅក្នុងការងារសម្តែងទាំងប្រភេទរឿងភាគ រឿងដុំ ថតបទចម្រៀង និងការផ្សាយពាណិជ្ជកម្មជាដើម។ ដោយមិនត្រឹមតែជាតារាមានឈ្មោះល្បីកញ្ញា ស៊ីន យូប៊ីន ក៏មានភាពជោគជ័យខ្លាំងលើការងារជំនួញផ្ទាល់ខ្លួនទាំងក្មងវ័យស្ទើរតែមិនគួរឱ្យជឿ៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន