ព័ត៌មានអន្ដរជាតិ
ប្រទេសណាខ្លះ ជាប់ឈ្មោះជាកូនបំណុលច្រើនជាងគេរបស់ ចិន
ចិនត្រូវបានចាត់ទុកថាជាប្រទេសដ៏ធំមួយដែលកំពុងពន្លឿនការពង្រីកការវិនិយោគ ទាំងក្នុងនិងក្រៅប្រទេសយ៉ាងទូលំទូលាយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អាជ្ញាធរចិនបានផ្តល់ការវិនិយោគនៅក្នុងប្រទេសជាច្រើនទៀតជុំវិញពិភពលោក តាមរយៈគម្រោងផ្សេងៗគ្នាជាច្រើន។
បច្ចុប្បន្ននេះ ប្រទេសចំនួន ៩៣ មានឋានៈជាកូនបំណុលរបស់ប្រទេសចិន ជាចម្បងដោយសារតែមូលនិធិវិនិយោគដែលផ្តល់ដោយអាជ្ញាធរចិន។ តាមរយៈគម្រោងធំៗដូចជា ផ្លូវមួយខ្សែក្រវ៉ាត់មួយ ឬ One Belt One Road ដែលផ្ដោតលើការពង្រីកផ្លូវពាណិជ្ជកម្មថ្មីរវាងប្រទេសចិន និងប្រទេសកំពុងអភិវឌ្ឍន៍ បណ្ដាលឲ្យមានការសាងសង់គម្រោងថ្មីជាច្រើននៅជុំវិញពិភពលោក។ ដោយសារហេតុផលនេះ ប្រទេសជាច្រើនជំពាក់បំណុលគេក្នុងបរិមាណដ៏ច្រើននៃកម្ចីពីប្រទេសចិន។

ប្រទេសដែលជំពាក់បំណុលចិនច្រើនជាងគេ (គិតជាចំនួន)
លេខ១ ប៉ាគីស្ថាន (Pakistan) ៧៧. ៣ពាន់លានដុល្លារ
លេខ២ ប្រទេសអង់ហ្គោឡា (Angola) ៣៦.៣ ពាន់លានដុល្លារ
លេខ៣ ប្រទេសអេត្យូពី (Ethiopia) ៧.៩ពាន់លានដុល្លារ
លេខ៤ ប្រទេសកេនយ៉ា (Kenya) ៧.៤ ពាន់លានដុល្លារ
លេខ ៥ ស្រីលង្កា (Sri Lanka) ៦.៨ ពាន់លានដុល្លារ
ប្រទេសដែលជំពាក់ចិនច្រើនជាងគេ (គណនាជាភាគរយធៀបនឹង GDP)
ចំណាត់ថ្នាក់លេខ១ ជីប៊ូទី (Djibouti) ៤៣ភាគរយ
ចំណាត់ថ្នាក់ទី២ អង់ហ្គោឡា (Angola) ៤១ភាគរយ
ចំណាត់ថ្នាក់ទី៣ ម៉ាល់ឌីវ (Maldives) ៣៨ភាគរយ
ចំណាត់ថ្នាក់ទី៤ ឡាវ (Laos) ៣០ភាគរយ
ចំណាត់ថ្នាក់ទី៥ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ( Democratic Republic of Congo) ២៩ភាគរយ។

ទោះយ៉ាងណាក៏ដោយ នេះស្របពេលតួនាទីដែលកំពុងកើនឡើងរបស់ប្រទេសចិន ក្នុងនាមជាអ្នកផ្តល់ប្រាក់កម្ចីសកល បានធ្វើឲ្យប្រទេសជាច្រើនជំពាក់បំណុលគេយ៉ាងខ្លាំង និងពឹងផ្អែកលើជំនួយហិរញ្ញវត្ថុរបស់ខ្លួន។ ប្រទេសកំពូលទាំង១០ដែលបានរៀបរាប់ខាងលើ សុទ្ធតែប្រឈមមុខនឹងបញ្ហាសំខាន់ៗក្នុងការគ្រប់គ្រងបន្ទុកបំណុលរបស់ពួកគេ និងធានាស្ថិរភាពហិរញ្ញវត្ថុរយៈពេលវែង ខណៈពេលដែលការវិនិយោគ និងប្រាក់កម្ចីរបស់ចិន បានផ្តល់មូលនិធិដែលត្រូវការច្រើនសម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកំណើនសេដ្ឋកិច្ច៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖fairbd
ចុចអាន៖ប្រទេសប៉ុន្មាននេះ មនុស្សគ្រប់គ្នាសុទ្ធតែប្រកែកមិនចង់ទៅរស់នៅ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


