Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសប៉ុន្មាននេះ មនុស្សគ្រប់គ្នាសុទ្ធតែប្រកែកមិនចង់ទៅរស់នៅ

បានផុស

នៅ

មាន​ប្រទេស​មួយ​ចំនួន​ដែល​ល្បី​ថា​ ជា​ប្រទេស​ដែល​គ្រប់​គ្នា​ស្រលាញ់ ប៉ុន្តែបែរ​មិន​ចង់​ទៅរស់នៅ។ មូលហេតុ​ចម្បង​គឺជារឿយៗទាក់ទងនឹងបញ្ហាសង្គម នយោបាយ និង​សេដ្ឋកិច្ចដ៏ធំ។

នៅក្នុងអត្ថបទនេះ យើងនឹងស្វែងយល់អំពីប្រទេសដែលមានកេរ្តិ៍ឈ្មោះមិនល្អ និងមូលហេតុដែលមនុស្សមិនចង់រស់នៅទីនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ហ្គាណា

ទោះបីជាប្រទេសហ្គាណាសម្បូរទៅដោយកម្លាំង​ពលកម្ម និងធនធានធម្មជាតិក៏ដោយ ប៉ុន្តែប្រទេសនេះនៅតែប្រឈមមុខនឹងបញ្ហាសង្គមដូចជាភាពក្រីក្រ និងការគ្រប់គ្រងហិរញ្ញវត្ថុមិនត្រឹមត្រូវ។ កម្រិតការងារទាប និងហានិភ័យនៃការស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចមិនស្ថិតស្ថេរ វាធ្វើឲ្យមនុស្សចង់ចាកចេញពីប្រទេសនេះជារឿយៗ។

២ អារ៉ាប៊ីសាអូឌីត

អារ៉ាប៊ីសាអូឌីត គឺជាប្រទេសមានធនធានប្រេងដ៏ធំសម្បើម។ ប៉ុន្តែប្រទេសនេះមានការរឹតត្បិតលើសេរីភាពផ្ទាល់ខ្លួន និងសិទ្ធិមនុស្ស។ មានតម្រូវការខាងសាសនាយ៉ាងតឹងរ៉ឹងពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃ។ នេះអាចធ្វើឲ្យមនុស្សមានអារម្មណ៍មិនស្រួលក្នុងការរស់នៅទីនេះប៉ុន្មាននោះទេ។

៣ កុងហ្គោ

កុងហ្គោ​ជា​ប្រទេស​មួយ​ដែល​ត្រូវ​បាន​បោះបង់ចោល​ដោយ​សង្គ្រាម​និង​ជម្លោះ​អស់​ជា​យូរ​មក​ហើយ។ បញ្ហា​ហិង្សា ការរំលោភសិទ្ធិមនុស្ស ហើយ​ភាព​ក្រីក្រ​ខាង​សេដ្ឋកិច្ច​គឺ​ជា​អ្វី​ដែល​បន្ទាប់​មក។ មនុស្ស​ប្រឈម​នឹង​ហានិភ័យ​ដល់​អាយុជីវិត និងទ្រព្យសម្បត្តិរបស់ពួកគេ។

៤ អាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ប្រវត្តិ​សង្គ្រាម​និង​អស្ថិរភាព​យូរ​មក​ហើយ។ ការ​រំលោភសិទ្ធិ​មនុស្ស និងការ​គំរាមកំហែង​ពីក្រុម​ឧទ្ទាម ធ្វើឲ្យ​មនុស្ស​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ និងតានតឹង។

៥ ហ្គីណេ

ហ្គីណេ​មានបញ្ហាជាមួយការ​គ្រប់គ្រង​នយោបាយ និង​យោធា។ នេះបណ្តាលឲ្យមានអស្ថិរភាព​សង្គម និងសេដ្ឋកិច្ច។ កម្រិត​អប់រំទាប និងបញ្ហាសុខភាពធ្ងន់ធ្ងរ។

៦ វ៉េណេស៊ុយអេឡា

វ៉េណេស៊ុយអេឡាធ្លាប់ជាប្រទេសមួយក្នុង​ចំណោម​ប្រទេស​ដែលមាន​ទ្រព្យសម្បត្តិខ្ពស់បំផុត។ ប៉ុន្តែ​បញ្ហា​នយោបាយ និង​សេដ្ឋកិច្ច​ថ្មីៗ​នេះ​បាន​នាំ​ឲ្យ​មាន​វិបត្តិ​ហិរញ្ញវត្ថុ និង​ជីវភាព​មិន​ស្ថិតស្ថេរ។

៧ សូម៉ាលី

សូម៉ាលី​ត្រូវ​បាន​បំផ្លាញ​ដោយ​សង្គ្រាម និង​អស្ថិរភាព​ជាច្រើន​ទសវត្សរ៍។ បញ្ហា​អំពើ​ហិង្សា ការ​រំលោភ​សេពសន្ថវៈ និង​ការ​ប៉ះពាល់​ដល់​រាង​កាយ​ធ្វើ​ឲ្យប្រទេស​នេះ​មិន​មាន​អ្នក​ណា​ចង់​រស់​នៅ។

យ៉ាងណាមិញ មាន​ប្រទេស​ជា​ច្រើន​ដែល​ល្បី​ថា​ជា​ប្រទេស​ដែល​គ្រប់​គ្នាមិនប្រាថ្នាចង់ទៅរស់នៅ ក្រោមហេតុផល​មូលដ្ឋាន​ច្រើន​តែ​ជា​បញ្ហា​សង្គម នយោបាយ និង​សេដ្ឋកិច្ច។​ ការ​យល់​ដឹង​ពី​បញ្ហា​ទាំង​នេះ​គឺ​មាន​សារៈ​សំខាន់​ក្នុង​ការ​យល់​ដឹង​ និង​ដោះស្រាយ​ស្ថានការណ៍​ស្មុគស្មាញ​ក្នុង​ប្រទេស​ផ្សេងៗ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មានតែគ្រូបង្រៀនប៉ុន្មានប្រទេសនេះប៉ុណ្ណោះ ដែលទទួលបានប្រាក់ឈ្នួលច្រើនបំផុតលើលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម