ជីវិតកម្សាន្ដ
សុខ រ៉ាស៊ី សរសើរសមត្ថភាព ពេជ្រ សោភា ដុសខាត់សំឡេង លឹម សេរីហាន់នីកា ដណ្តើមបានពាន
ពិធីករពូកែវោហាស័ព្ទមិនចេះរីងស្ងួត លោក សុខ រ៉ាស៊ី បានទម្លាយការសរសើរកំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា ដែលមានសមត្ថភាពខ្លាំងមិន ធម្មតាអាចដុសខាត់សម្លេងរបស់បេក្ខភាពដែលជាប់ជ័យលាភី លឹម សេរីហាន់នីកា ដណ្ដើមពាន។

កញ្ញា លឹម សេរីហាន់នីកា គឺជាកូនក្រុមរបស់ Coach ពេជ្រ សោភា បានឈ្នះពាន The Voice Cambodia រដូវកាលទី៣ ដោយយកឈ្នះបេក្ខភាព ៣ រូបផ្សេង ទៀតគឺ គឹម សុវណ្ណ កូនក្រុម ឱក សុគន្ធកញ្ញា, សាល បាទី កូនក្រុម ឆន សុវណ្ណារាជ និងសួន សុវណ្ណចន្នី កូនក្រុមរបស់ ណុប បាយ៉ារិទ្ធ ក្នុងវគ្គផ្ដាច់ព្រ័ត្ រហើយកាលពីយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣។
លោក សុខ រ៉ាស៊ី បានលើកពីសមត្ថភាពអ្នកនាង ពេ ជ្រ សោភា បែបនេះថា «មួយកៅអីដ៏មានន័យសុំទោស ពេជ្រ សោភា ដែលបងមើលស្រាល សមត្ថភាព នារីវ័យក្មេងម្នាក់នេះ ពីដំបូងបងគិតថាសមត្ថភាពបេក្ខនារី វ័យក្មេងនេះខ្លាំងមិនទាន់ជាដៃគូរប្រកួតជាមួយ បេក្ខជនខ្លាំងៗជាច្រើនទៀតនៅក្នុងកម្មវិធី THE VOICE CAMBODIA កុំតែបានបទ៖ ក្តាមស្រែ រ៉េប ទើបបានមកដល់វគ្គនេះ»។

លោក សុខ រ៉ាស៊ី បាននិយាយទៀតថា «តែការបង្វឹករបស់ពេជ្រ សោភា តែមួយមុខគត់ដែលធ្វើឲ្យគាត់ខ្លាំង នឹកស្មានមិនដល់ យ៉ាងឆាប់រហ័ស ជាពិសេសការ៉េបពីក្មេងស្រីម្នាក់ដែលច្រៀងតែបទបែបស្រគត់ស្រគំទៅជាច្រៀងបទសប្បាយ បទរ៉េប នាំគេសប្បាយពេញឆាកបាន»។

ចំណែកតារាចម្រៀងអ្នកនាង ពេជ្រ សោភា បានបង្ហាញអារម្មណ៍រំភើប និងត្រេកអរខ្លាំងរហូតស្រក់ទឹកភ្នែក បន្ទាប់ពីកូនក្រុមរបស់ខ្លួនទទួលបានជ័យជំនះ ក្នុងការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភព លោក។ ជ័យជំនះរបស់ លឹម សេរីហាន់នីកា ត្រូវបាន សោភា បញ្ជាក់ថា ដោយសារសមត្ថភាព ទើបនាំឲ្យទទួលបានជោគជ័យ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


